ពេលនេះសមត្ថកិច្ចបានរកឃេីញភ័ស្តុតាងថ្មីហើយ ជុំវិញករណីនៃការ ស្លា. ប់ របស់តារាសម្តែងស្រីថៃ Tangmo
ដូចដែរប្រិយមិត្តមួយចំនួនបានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងព័ត៌មានតារាសម្តែងស្រីថៃ Tangmo Nida បានធ្លាក់ពីលេីទូកនៅកណ្តាលទន្លេចៅប្រាយ៉ាអស់រយៈពេលជិត២ថ្ងៃ កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១០ និង ៤០នាទីយប់ ហេីយសាក ស ព ត្រូវបានរកឃេីញនៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានសភាពហេីមមេីលលែងចង់ស្គាល់។
ក្នុងនោះដែរ ឃេីញថាមានអ្នកគាំទ្ររួមទាំងមិត្តៗក្នុងសិល្បៈជាច្រើនបានសម្តែងនូវអារម្មណ៍សោកស្ដាយ និងរន្ធត់ចិត្តជាខ្លាំងចំពោះដំណឹងដ៏ក្រៀមក្រំខាងលេី ដែលរយៈពេលត្រឹមតែមួយពព្រិចភ្នែកសោះត្រូវបាត់ បង់ មនុស្សជាទីស្រលាញ់ ធ្វេីឱ្យគ្រប់ៗគ្នាស្ទើរតែទទួលយកមិនបាន ចំពោះហេតុការណ៍មួយនេះ។ ជុំវិញករណីនេះដែរ សមត្ថកិច្ចកំពុងបន្តការស៊េីបអង្កេតយ៉ាងស្វិតស្វាញ ថាតើជាករណីឧបទ្ទវហេតុ ឬក៏យ៉ាងណានោះ។
យ៉ាងណាមិញ បេីយោងតាមប្រភពព័ត៌មានដែលបានបង្ហោះនៅលេីទំព័រផេកហ្វេសប៊ុកឈ្មោះ Thailand star – Cambodia Fanclub នាប៉ុន្មានម៉ោងមុននេះបានមានការបញ្ជាក់ឲ្យដឹងថា៖«[Hot News] ប៉ូលីសបានរកឃើញភស្ដុតាងថ្មីហើយ ប៉ូលីសបានរកឃើញអាវរបស់ Hiso ម្នាក់នោះមានស្នាមដាច់រហែក។ សង្ស័យថាពេលនៅលើទូកមានការប្រតាយប្រតប់គ្នា ហើយដែលគួរឲ្យសង្ស័យទៀតនោះគឺ Account IG របស់ Hiso ម្នាក់នឹងបានដាក់ Private Account»។