បាត់បង់ធនធានល្អ បុគ្គលិកល្អ មិត្តរួមការងារល្អ ធ្លាប់បង្ហាត់បង្រៀន ធ្លាប់ណែនាំការងារដល់ខ្ញុំ ពិតជាសោកស្ដាយយ៉ាងក្រៃលែង
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជូនចំពោះក្រុមគ្រួសារនៃស ព បុរសម្នាក់ប្រេីប្រាស់គណនីហ្វេសប៊ុកឈ្មោះ ជួរិន ហុិន ដែលបងប្រុសបានទទួលមរណភាពដោយសារតែខ្យល់គ។ ដំណឹងនេះ ធ្វើឲ្យក្រុមគ្រួសារទាំងមូលមានក្តីរន្ធត់ចិត្តជាខ្លាំងស្ទើរទទួលយកពុំបាន មិនគួរណាបាត់បង់សមាជិកគ្រួសារឆាប់រហ័សបែបនេះ។
យ៉ាងណាមិញ ប្រភពពីមិត្តភ័ក្ដិដែលមានគណនីហ្វេសប៊ុកឈ្មោះ មន្ថា បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលជាខ្លាំងថា៖«R.i.p សូមទៅឱ្យបានសុខណា កេីតជាតិក្រោយកុំឱ្យអាយុខ្លីដូចជាតិហ្នឹង។ មិនគួរអោយជឿទេបាត់បង់ម្នាក់ទៀតហេីយ ( prasac ) MFI»។ ប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Nōn Nāk បានសរសេរថា៖
«បាត់បង់ធនធានល្អ បុគ្គលិកល្អ មិត្តរួមការងារល្អ ធ្លាប់បង្ហាត់បង្រៀន ធ្លាប់ណែនាំការងារដល់ខ្ញុំ ពិតជាសោកស្ដាយយ៉ាងក្រៃលែង ធ្លាប់លេងសើចជាមួយគ្នា សូមឱ្យវិញ្ញាណក្ខន្ធ ទៅកាន់សុខគតិភព»។ ក្រុមការងារយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃ ស ព និងសូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងប្រុសឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។