មើលទៅដូចក្នុងរឿងហូលីវូដចឹង នេះគឺជាទិដ្ឋភាពដែលកម្របានឃើញ នៃខ្យល់កន្ត្រាក់ក្នុងរាជធានាភ្នំពេញ
យោងតាមការតាមដាននិងព្យាករណ៍ រាជធានីភ្នំពេញ និង ខេត្តកណ្ដាល នឹងកំពុងទទួលរងឥទ្ធិពល (Downpour និង Supercell) ដែលមកពីប្រទេសវៀតណាម (កាត់តាម ខេត្តស្វាយរៀង ព្រៃវែង កណ្ដាល ត្បូងឃ្មុំ កំពង់ចាម) ដែលនឹងមានភ្លៀងធ្លាក់ជាមួយកម្លាំងភ្លៀងធ្លាក់ (Rain Rate) មានកម្រិត បង្គួរ ទៅខ្លាំង រួមជាមួយផ្គរ រ.ន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង
ដែលអាចបណ្ដាលឱ្យមាន ជំនន់ទឹកភ្លៀងលិចលង់ក្នុងកម្រិតតិចតួចអាចនឹងកើតមានឡើង នៅតាមតំបន់ទំនាប បណ្ដាវិថី និង ផ្លូវទាបៗ មួយចំនួននៃគ្រប់បណ្ដាខណ្ឌមួយចំនួន នៃរាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្ដាល (ជាពិសេសក្រុងតាខ្មៅ) ក្នុងចន្លោះម៉ោង 05:00PM ទៅ 09:00PM ល្ងាចនេះ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។
ដោយឡែក ក្រឡែកមកមេីលទិដ្ឋភាពវីដេអូមួយ ដែលបង្ហោះឡេីង ដោយម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះ Pk Man បាននឹងកំពុងតែចែកចាយយ៉ាងច្រេីន ស្ដីពីទិដ្ឋភាពទន្លេមុខបួន ដែលថតចេញពីចំលងអរិយក្សត្រ គឺមានសភាពចុះអ័ព្ទយ៉ាងខ្លាំង ហេីយខ្យល់បក់បោកផ្ទៃទឹក បង្កជារលកធំៗ ដែលមេីលទៅ ពិតជាគួរឱ្យភ័យខ្លាចយ៉ាងខ្លាំង។
សូមទស្សនាវីដេអូខាងក្រោម