អាណិតណាស់ មុនពេលទទួលមរណភាព ប្អូនស្រីរងគ្រោះ គឺមានបំណងប្រាថ្នាមួយ តែមិនទាន់បានសម្រេច គឺ
មហាជនជាច្រើនបានសម្តែងនូវក្តីរន្ធត់ចិត្តជាខ្លាំង ទាក់ទងនឹងករណីរំលោ ភ ស ម្លាប់ ទៅលេីក្មេងស្រីម្នាក់ឈ្មោះ ឌីម អេងជូ អាយុ១៦ឆ្នាំ ដែលបានកេីតឡេីងកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចចំការពោត ស្ថិតក្នុងភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំការលើ ខណៈដែល ជន រង គ្រោះកំពុងធ្វើដំណើរពីសាលារៀន ត្រឡប់មកផ្ទះវិញ។
ជុំវិញករណីនេះដែរ នារសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ជន ដៃ ដល់ ត្រូវកម្លាំងនគរបាលខេត្ដកំពង់ចាម ធ្វើការស្រាវជ្រាវចាប់ខ្លួនបានហើយ នៅចំណុចក្នុងព្រៃចំការក្រោយវត្តមណ្ឌលវិប្បសនា ដែលមានទីតាំងស្ថិតក្នុងភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Nem Pav ត្រូវជាសាច់ញាតិបានបង្ហេីបឲ្យដឹងពីបំណងប្រាថ្នារបស់ប្អូនស្រីដែលរូបនាងចង់ក្លាយជាអ្នកគ្រូពេទ្យទៅថ្ងៃអនាគត តែគួរឲ្យសោកស្ដាយដែលក្តីបំណងនេះបែរជារលត់បាត់ទៅទាំងបែបនេះទៅវិញ ពិតជាគួរឲ្យសោកស្ដាយជំនួសប្អូនស្រីខ្លាំងណាស់។ ប្រភពរូបនេះបានសរសេររៀបរាប់ឲ្យដឹងថា៖
«ខ្លោច ផ្សារ ខ្លាំងណាស់ ម្ដាយធ្វើដំណើរមកពីប្រទេសថៃដើម្បីជូនដំណើរ ស ព កូនស្រីលើកចុងក្រោយ តែមកមិនទាន់ព្រោះ ស ព មិនអាចទុកយូរបាន។ នៅក្នុងឆ្នាំនេះផងដែរគឺជាឆ្នាំប្រលងរបស់ជូ(ប្រលងបាក់ឌុប) ជូថាជូចង់រៀនពេទ្យពេលប្រលងជាប់ ហើយនៅខែ12ខាងមុខនេះគឺដល់ខែជូត្រូវប្រលងហើយ តែគួរអោយស្ដាយជូមិនបាននៅចូលរួមការប្រលងមួយនេះទេ។ មកដល់ពេលនេះគ្មានពាក្យអ្វីនិយាយក្រៅពីពាក្យថាសោកស្ដាយ ឈឺចាប់ លើសពីអាណិត មិនគួរណាក្មេងស្រីល្អៗដូចជូមកជួបនិងរឿងអាក្រក់ព្រៃផ្សៃបែបនេះទេ»។