ស្មានមិនដល់មែន តារាកំប្លែងអ្នកនាង ខ្ញុង ប្រកាសក្ស័យធន និងចូលខ្លួនមកប្តឹងខ្លួនឯង ក្រោយពីជំពាក់បំណុលគេយ៉ាងច្រេីន សរុបទឹកប្រាក់ចំនួន
អ្នកនាង សុកាន់ដា ហៅ ខ្ញុង គឺជាតារាកំប្លែងដ៏ល្បីមួយរូបក្នុងក្រុមនាយ ពាក់ មី និងប្រចាំស្ថានីយទូរទស្សន៍ CTN ។ តារាកំប្លែងស្រីរូបនេះ តែងតែបង្កេីតអោយមានការផ្ទុះសំណេីចជាខ្លាំង ដល់មហាជននានា តាមរយៈវោហារស័ព្ទចាក់ទឹកមិនលេចតែម្តង ទេីបតារាកំប្លែងស្រីរូបនេះ តែងតែទទួលបាននូវការគាំទ្រមិនចេះរីងស្ងួត។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ តារាកំប្លែងស្រីរូបនេះបានចូលខ្លួនមកសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីប្តឹងខ្លួនឯង និងធ្វើការបញ្ជាក់ប្រាប់ទៅកាន់មហាជនទាក់ទងនឹងបំណុលដែលខ្លួនបានជំពាក់គេសរុបទាំងអស់មានទឹកប្រាក់ប្រមាណជាង ៥០មុឺនដុល្លារ ដែលនេះជាចំនួនមួយយ៉ាងច្រេីនធ្វើឲ្យរូបនាងប្រកាសក្ស័យធន និងមិនមានលទ្ធភាពក្នុងការសងនោះទេ។
តាមរយៈការ Live នេះ អ្នកនាង ខ្ញុង ក៏បានប្រាប់អំពីមូលហេតុដែលធ្វើឲ្យរូបនាងឈានដល់ការជំពាក់លុយគេច្រេីនបែបនេះ គឺដោយសារតែភាពហ៊ឺហា ចង់បានកិត្តិយស និងពង្រីកអាជីវកម្មដោយមិនមានលទ្ធភាព ក៏បានទៅខ្ចីលុយគេ រហូតត្រូវបានបំណុលការប្រាក់រួមរិតរេីខ្លួនពុំរួច ទេីបក្លាយជាបែបនេះ។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូនេះដូចដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម