កាន់តែ​ស្រណោះ​ ផលិត​ករល្បី​ហង្ស​មាស​ លោក​ កៅ​ សីហា​ រៀប​រាប់​ទាំង​ទឹក​ភ្នែកពីជីវិតតស៊ូរបស់លោក​ ហង្ស អច្ឆរិយា​ អាន​ហើយ​ទប់​ទឹកភ្នែក​មិន​ជាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្ត​ជាច្រើន​ពិតជា​បាន​ទទួល​ជ្រាប​រួច​មក​ហើយ​ ចំពោះ​ដំណឹង​មរណភាព​របស់លោក​ ហង្ស អច្ឆរិយា​ ដែលបាន​ទទួល​អនិច្ចកម្ម​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​តុលា​​ ឆ្នាំ​២០២១​ នេះ​ វេលា​ម៉ោង​១០យប់​ នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ ដោយ​សារ​តែ​ជំងឺ​កូវី.ដ​ ១៩។ នេះជាការបាត់បង់តារាសម្តែង​ អ្នក​និពន្ធ​ និង​ជា​តារា​ម៉ូដែល​ប្រុសម្នាក់ដែលពោរពេញដោយ​សមត្ថភាព​ និង​ទេពកោសល្យខ្ពស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ​ លោក​ កៅ​ សីហា​ ដែលជា​ផលិត​ករដ៏ល្បីរបស់​ផលិត​កម្ម​ រស្មី​ហង្ស​មាស​ បាន​បង្ហាញពី​ក្តី​ក្រៀមក្រំ​ក្រៃលែង​បន្ទាប់​ពី​ទទួល​បាន​នូវ​ដំណឹង​ដ៏​អកុសល​នេះ​ ក៏បាន​សរសេរ​រៀបរាប់​ពីរឿង​រ៉ាវ​ដែលអ្នកទាំងពីរធ្លាប់មាន​អនុស្សាវរីយ៍​ជាមួយ​គ្នា​កន្លង​មក​យ៉ាង​វែង​អន្លាយ​ថា៖«១១ឆ្នាំគត់ដែលយើងបានស្គាល់គ្នា រាប់គ្នាជាសិស្សច្បង សិស្សប្អូន ជាបងជាប្អូន តែពេលនេះប្អូនទៅចោលបងរហូតហើយ។​ ខួរក្បាលបងនៅចងចាំរូបភាពថ្ងៃដំបូង ដែលយើងបានជួបគ្នា។ ប្អូនជាសិក្ខាកាមសិក្សាវគ្គអ្នកនិពន្ធនៅអំឡុងឆ្នាំ2009-2010 នៃសមាគមអ្នកនិពន្ឋខ្មែរ។ រាល់ល្ងាចៗឡើង ពេលដែលបងចេញពីធ្វើការ បងតែងទៅលេងសមាគម ហើយក៏បានស្គាល់ប្អូនៗជំនាន់ក្រោយៗ រាប់គ្នាយ៉ាងស្និទ្ឋិស្នាល ហើយមានល្ងាចមួយនោះ ពួកបងកំពុងជុំគ្នានៅដើមពោធិ៍មុខសួនវត្តបុទុម ប្អូនជាមនុស្សចំណូលថ្មី តែងខ្លួនជានិស្សិត ដែលទើបឡើងមកពីខេត្ត ជិះម៉ូតូឆាលី ហើយដើរមកជម្រាបសួរបង មុខញញឹមពព្រាយ ប្រកបដោយនិស្ស័យរួសរាយពីកំណើត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាប់ចាប់ពីពេលនោះមក មិត្តភាពជាបងប្អូន និងក្នុងក្រុមអ្នកនិពន្ធយើង ក៏ចាប់ផ្ដើមរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ បូរិន្ទធ្វើចរឹតដូចជាប្អូនពៅបង្កើតរបស់ខ្ញុំ វាងរងក់ វាច្រណែន វាអន់ចិត្ត តែខ្ញុំមិនដែលលួងវាម្ដងណាទេ ក្រៅពីពាក្យគំរោះគំរើយ និងស្ដីបន្ទោស ពេលខ្លះក៏បន្លំជាការលេងសើចបែបស្ដីបន្ទោសក៏មាន តែបូរិន្ទនៅតែមុខស្រស់ មិនបង្ហាញអារម្មណ៍ឆេវឆាវ និងតបតឡើយ។ ពួកយើងតែងជុំគ្នាជិះទូកលេងសឹងតែរាល់ចុងសប្ដាហ៍។ បូរិន្ទបានមកស្គាល់អ្នកផ្ទះខ្ញុំ រហូតស្និទ្ឋិស្នាល ហើយបងស្រីរបស់ខ្ញុំចូលចិត្តគាត់ណាស់ ព្រោះឃើញគាត់ជាក្មេងដែលតស៊ូ ចូលចិត្តការរៀនសូត្រ និងនិយាយស្ដីគោរពចាស់ទុំ ដឹងខុស ដឹងត្រូវ។ មានពេលមួយនោះ ក្រុមយើងបានមូលមតិគ្នាទៅលេងកំពង់សោម ឯខ្ញុំជាអ្នកចូលចិត្តថតរូបឲ្យគេ ហើយដឹងថាបូរិន្ទ មានមហិច្ចិតាចង់ក្លាយជាតារាស៊ិចស៊ី ឬសម្ដែងខ្លាំងណាស់ គេតែងបង្ហាញពីមោទនភាពរបស់គេក្នុងអាជីពជាអ្នកសម្ដែងជារឿយៗ ខណៈដែលគាត់នៅជាសិក្ខាកាមសិក្សាវគ្គអ្នកនិពន្ធប្រលោមលោកនៅឡើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបថតខាងក្រោម គាត់ស្លៀកលីអូ ថតនៅមាត់សមុទ្រនោះ នោះគឺជារូបថតស៊ិ​ ច​ ស៊ីដំបូងគេរបស់គាត់ក្នុងជីវិត ដែលខ្ញុំបានថតដោយផ្ទាល់ដៃ ដោយសារតែគាត់អង្វរសុំឲ្យថត ហើយម្យ៉ាងខ្ញុំក៏ចូលចិត្តថតរូបឲ្យគេស្រាប់ផង ពិសេសមាន​កាមេរ៉ា​ 60D​ ផងនោះ។ បានរូបថតនេះ បូរិន្ទតែងសរសើរខ្ញុំមិនដាច់ពីមាត់ ពីការថតរូប ថាខ្ញុំពូកែចាប់ប្លង់ ហើយយករូបថតអួតគេ និងផុសបង្ហាញពីគោលបំណងរបស់គេនៅថ្ងៃអនាគតថានឹងក្លាយជាតារាស៊ិចស៊ីឲ្យបាន។ ទីបំផុត គេក៏បានដូចប្រាថ្នា ដោយជាប់ងារជា អ្នកនិពន្ឋស៊ិចស៊ីបុរស។ ការពិត បូរិន្ទ មានឈ្មោះដើមថា ហង្ស សារិន ហើយក្រោយដែលគាត់ជាប់ទុតិយភូមិ បន្តជីវិតជានិស្សិតមករស់នៅក្រុងភ្នំពេញ គេក៏បានប្ដូរឲ្យហៅថា ហង្ស បូរិន្ទ។ លុះក្រោយៗមក គាត់ក៏ចាប់ផ្ដើម សរសេរជាប្រលោមលោក កំនាព្យ និងរឿងខ្លី បានច្រើនស្នាដៃគួរសម ហើយក៏ធ្លាប់មានឱកាសក្នុងការបោះពុម្ពចូលជាមួយសៀវភៅរបស់កវី យូ សុភាផងដែរ។ ខណៈដែលគេមានគោលដៅជីវិតជាច្រើន គេបានប្រាប់ខ្ញុំមុនគេថា បងសីហា ចាំមើលណា! ពេលបោះពុម្ពសៀវភៅ ខ្ញុំនឹងដាក់រហ័សនាមខ្លួនឯងថា ហង្ស អច្ឆរិយ៉ា 009 តែខ្ញុំក៏បានរអ៊ូរ ហើយឲ្យកាត់កន្ទុយ 009ចេញទៅ។ លុះគេមានឱកាសចូលបម្រើការងារសិល្បៈផ្នែកសម្ដែងថែមមួយទៀតនោះ បូរិន្ទក៏យកឈ្មោះ ហង្ស អច្ឆរិយ៉ា ជាផ្លូវការតែម្ដងទៅ។

បូរិន្ទ ជាយុវជនមួយរូប មានគោលដៅជីវិតដ៏ត្រឹមត្រូវមួយ ថ្វីបើគាត់និយាយច្រើន ទ្រឹស្ដីច្រើន សួរច្រើន ឆ្ងល់ច្រើន តែបូរិន្ទពោរពេញដោយគំនិតថ្មីៗ និងបំនិនគំនិតផងដែរ។ ក្រោយមកខណៈខ្ញុំចេញថតរឿង រាជិនីភូមិគ្រឹះ ខ្ញុំក៏សម្រេចយកគាត់មកថតធ្វើជាតួឃាត​ ក​ សម្លា​ ប់​ ឆវី ដែលសម្ដែងដោយ អ្នកនាង សុគន្ធ និសា។ ពេលនោះគាត់ត្រេកអរខ្លាំងណាស់ តួអ្វីក៏សម្ដែង មិនរើស មិនរុញរាឡើយ។ ខណៈកំពុងថត មុនចូលឆាកប្លង់ ខ្ញុំបានប្រាប់អ្នក make up ថា ហាមផាត់មុខឲ្យតួចោរៗ និងតួអ្នកផ្សារ។ តែមានឯណា គាត់លួចទៅថែមម្សៅខ្លួនឯង ឬពឹងឲ្យអ្នកណាផាត់ឲ្យក៏មិនដឹង។ មានឯណា គ្រាន់តែ action ភ្លាម ខ្ញុំមើលពី monitor​ទៅឃើញមុខគាត់ ស ឡើងហោះ ខ្ញុំក៏វាយអាយកូម សួររកមុខអ្នកណាផាត់មុខឲ្យតួចោរ? ម្នាក់ៗស្ងាត់ឈឹង ខ្ញុំក៏តាំងក្រោកដើរទៅមើលផ្ទាល់ភ្នែក ក៏ឃើញម្សៅឡើងក្រាសឃ្មឹក រកអីមិនទាន់ជូតមិនទាន់ចិត្ត ក្រឡេកឃើញមួកដែលត្រូវពាក់សម្ដែងលើក្បាលគាត់ស្រាប់ផងនោះ ក៏ទាញវឹង យកមកជូត បណ្ដើរ ស្ដីឲ្យបណ្ដើរ តែគាត់មិនហ៊ានតប គ្រាន់តែធ្លាក់ទឹកមុខគួរឲ្យអាណិត ដូចក្នុងរូបថតខាងក្រោមពីរសន្លឹកនោះ។

ក្រោយៗមក ពួកយើងរវល់ការងាររៀងៗខ្លួន ការជួបគ្នាក៏រយាល ពីមួយឆ្នាំទៅមួយឆ្នាំ តែការនឹករលឹកនៅតែរត់រកគ្នាដោយមនោសញ្ចេតនាជាបងប្អូនដូចមុនឥតប្រែ ហើយតែងឆាតរកគ្នាតាមហ្វេសបុក ភាគច្រើនគាត់ជាអ្នកឆាតមកលេងខ្ញុំមុនរហូត ហើយម្ដងៗ គាត់ voice ជាសំឡេងវែងៗ ហើយម្ដងៗ 5-7ខ្សែ ពេញៗនាទី ជួនកាលខ្ញុំកំពុងហត់ផង មិនសប្បាយចិត្តផង ក៏ស្ដាប់តែគោលៗ ហើយតបតែមេដៃឲ្យវា ឬសរសេរពាក្យខ្លីៗន្អាលបញ្ចប់ន័យ កុំឲ្យវាតបទៀត ហើយក៏បញ្ជាក់វាទៀតថា បូរិន្ទ កុំvoice អញស្ដាប់ក្រចប់ណាស់ បើឯងvoice ម្ដងៗវែងៗ ហើយច្រើនទៀត ឯងសរសេរមក អញងាយអាន មើលម៉ាត្រួសគឺចប់ ងាយតប។ តែពេលខ្លះវាឌឺយើង ឲ្យយើងជេរវាលេង វាតាំងសើច ហេះៗៗ ហើយលួងយើងវិញ។ ជួនកាលថ្ងៃខ្លះបែបវានឹករលឹកយើងពេក វាក៏តាំងឆាតមករករឿង និយាយឲ្យយើងមួរម៉ៅក៏មាន និយាយរំលឹកអតីតកាលអនុស្សាវរីយ៍កាលនៅសមាគមក៏មាន វាចោទយើងថាយើងភ្លេចកំណើតអីចឹងទៅ វាដុតឲ្យយើងខឹង! ហើយជួនកាល យើងផុសជាមួយអ្នកនេះ អ្នកនោះ វាក៏តាំងច្រណែន ហើយឆាតមកប្រាប់ថាវាអន់ចិត្តចេះចុះក៏មាន។ ឆាតផង បង្គាប់ឲ្យយើងហៅវាថា អច្ឆរិយ៉ា កុំហៅបូរិន្ទ តែខ្ញុំតបថា អញស្គាល់តែ អាសារិន ឬអាបូរិន្ទ អញមិនស្គាល់ អច្ឆរិយ៉ាណាទេ ! វាក៏តាំងសើច រលាក់យ៉ាងវែង! ពិសេស ឆាតមកដំបូងម្ដង គឺមិនភ្លេចប្រើពាក្យថា ជម្រាបសួរបងកៅ សីហា ខ្ញុំ ហង្ស អច្ឆរិយ៉ា អ្នកនិពន្ឋស្រុកខ្មែរ និងជាតារាសម្ដែងអន្តរជាតិ ។ល។ មិនដឹងថា ពេលវាឆាតទៅមិត្តវា ឬអ្នកផ្សេង វាណែនាំចឹងគ្រប់ពេលឬក៏អត់នោះទេ តែនេះជាទម្លាប់វាឆាតមកខ្ញុំរាល់ពេល។

បូរិន្ទអើយ បើឲ្យបងសរសេររំលឹកអនុស្សាវរីយ៍ពួកយើង បែបបងសរសេរមិនអស់ទេអូន ព្រោះពេលនេះសរសេរបណ្ដើរ បងយំខ្សឹកខ្សួលបណ្ដើរ។ មួយព្រឹក ទល់ថ្មើរនេះ បងអួលដើមករ ហូរទឹកភ្នែកមិនក្រោម 3-4ដងទេ។ ក្រោយទទួលដំណឹងពីសំអងខលប្រាប់ទាំងព្រឹក កាលពីម្សិលមិញ គឺបងទប់ចិត្តមិនចូលបើក facebook​ ដាច់ខាត ព្រោះបងទទួលយកមិនបាន ហើយខ្លាចឃើញរូបភាពការស្លា​ ប់របស់ប្អូន។ តែទីបំផុត បងនៅតែមិនអាចធ្វើវាបាន មួយថ្ងៃនេះពេញ បងចូលមើល profil​e​ ប្អូន ហើយរកកលយំឥតលោះនាទី ក៏ព្រោះតែបងសង្វែគ នឹកអាណិតដល់ខ្សែជីវិតដ៏កម្សត់របស់ឯង។ ហោចណាស់ក៏ឯងបាន ស្គាល់ពិភពលោកខាងក្រៅ បំពេញបំណងរបស់ឯងបានមួយផ្នែកក្នុងការចេញទៅក្រៅប្រទេសបានច្រើនគួរសមដែរណាបូរិន្ទ។ ឯងជាកូនកត្តញ្ញូម្នាក់ ដែលស្រឡាញ់ម្ដាយខ្លាំងណាស់ ជារឿយៗ ឯងតែងរំលឹក និងរៀបរាប់ពីម្ដាយរបស់ឯងមកប្រាប់បងរហូត ហើយស្ដាប់ទៅវាប្រៀបដូចជាមិត្តភក្កិ មិនមែនម្ដាយកូន ស្របពេលដែលស្ដាប់ឯងបណ្ដើរ ញញឹមនឹងដំណើររឿងបណ្ដើរ។ មួយឆ្នាំចុងក្រោយដែលយើងខានឃើញមុខគ្នា បងបានសួរនាំពីឯងថា ហេតុអីបាត់ឈឹង ឯងថាកំពុងសំងំសរសេរបញ្ចប់រឿងប្រលោមលោកដ៏វែង ហើយមានកម្រាស់ក្រាស និងច្រើនទំព័រជាងគេនៅស្រុកខ្មែរ។ ទីបំផុតឯងធ្វើវាបានសម្រេច និងជោគជ័យហើយបូរិន្ទ តែហេតុអីបានជាឯងទៅចោលស្នាដៃដែលឯងខំប្រឹងទាំងយប់ ទាំងថ្ងៃ ដាច់បាយ ដាច់ទឹក ដោយម្រាមដៃកាន់ប៊ិចរំលេចតួអក្សរមួយពាក្យៗទម្រាំបាន 860ទំព័រមួយឡើងយ៉ាងដូច្នេះ? សមិទ្ឋិផលចេញជាផ្លែផ្កា តែម្ចាស់ទៅចោលមិនស្ដាយស្រណោះ គិតទៅបងគួរឲ្យខឹងនឹងឯងណាស់ ម៉េចមើលងាយពេលវេលាយ៉ាងនេះ? សាងវាបានហើយ មិនទាន់យកលុយពីវាបានចាយផង ក៏ទុកវាចោល ក្លាយជាស្នាដៃបាត់ម្ចាស់ជារៀងរហូត បន្សល់តែឈ្មោះលើក្របគ្មានថ្ងៃដែលម្ចាស់វា អាចនឹងមកប៉ះ មកកាន់ មកពាល់ ផ្ទាត់ទំព័រណាមួយដើម្បីអានវាបាន។ ជីវិតដ៏អកុសលមួយនេះ បូរិន្ទឯងដឹងថាធ្វើឲ្យបងមានវិប្បដិសារិបែបណាអត់? ដោយសារតែបែបនេះ ទើបទឹកភ្នែកបងហូរស្របពេលដែលសរសេររំលឹកពីការចងចាំរបស់បងចំពោះឯង។ បានហើយបូរិន្ទ សូមប្អូនទៅកាន់ទីស្ងប់សុខចុះ ហើយបងនឹងតែងរំលឹកពីឈ្មោះរបស់ប្អូន ជារឿយៗណា បងមិនភ្លេចយុវជនកម្សត់ ឈ្មោះហង្ស សារិន ហៅ​ ហង្ស បូរិន្ទ ឬ​ ហង្ស អច្ឆរិយ៉ា ម្នាក់នេះទេ។ កើតជាតិក្រោយសូមអូន អាយុវែង និងបំពេញក្ដីប្រាថ្នាឲ្យចប់ចុងចប់ដើមណាអូនណា»។

Add a Comment

Your email address will not be published. Required fields are marked *