បាត់បង់ធនធានមនុស្សម្នាក់ទៀតហើយ លោក សុខ កែវសុវណ្ណារ៉ា ជាអ្នកបុរាណវិទ្យា ប្រឹងប្រែងធ្វើកិច្ចការស្រាវជ្រាវ ជួសជុលប្រាសាទ និងជួយបណ្តុះបណ្តាលនិស្សិតជាច្រើន តែពេលនេះលោកបានចែកឋានហើយ
សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះក្រុមគ្រួសារលោក សុខ កែវសុវណ្ណារ៉ា ដែលបានទទួលមរណភាពនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១១៖៥៥នាទីយប់ ដោយរោគាពាធ។ ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Preap Chanmara បានសរសេររៀបរាប់ឲ្យដឹងថា៖
«លោក សុខ កែវសុវណ្ណារ៉ា ជាអ្នកបុរាណវិទ្យា ប្រឹងប្រែងធ្វើកិច្ចការស្រាវជ្រាវ ធ្វើការងារជួសជុលប្រាសាទ និងជួយបណ្តុះបណ្តាលនិស្សិតក្នុងវគ្គផ្សេងៗច្រើន ឥឡូវលោកចែកឋានយប់មិញទៅហើយ ដោយរោគាពាធ។ យើងមានសេចក្តីសោកស្តាយដោយបាត់បង់លោកទៅ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារ ស ព និងសូមឲ្យវិញ្ញាណក្ខន្ធលោកវណ្ណារ៉ាបានដល់សុគតិភពដោយសេចក្តីស្ងប់»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធលោកគ្រូ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។