អីយ៉ា​ សុខា លួចលុយគេហេីយ​ នៅហ៊ានចេញមុខប្រកាសក្ដែងៗ​ ព្រមានប្ដឹង​ ទៅកាន់ម្ចាស់លុយទៀតផង​ ព្រោះតែហេតុផលមួយនេះ

កាលពីរសៀល​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០២១នេះ​ លោក​ អុឹម​ ជីវ៉ា​ បានទៅជួបនឹងបុគ្គល​ សុខា​ នេះម្ដងទៀត​ និងបានជូនទៅបេនឡាន​ ផ្សារថ្មី​ ហេីយថែមទាំងបានឱ្យលុយចំនួន​ ១០មុឺនរៀល​ ដេីម្បីឱ្យបុគ្គលនេះទៅស្រុក​ និងសង្ឃឹមថាអស់កម្ម​ ពារ​ និងគ្នាចុះ។

យ៉ាងណាមិញ​ ក្រោយរំលងមិនបានប៉ុ​ន្មានថ្ងៃផង​ ស្រាប់តែបុគ្គលរូបនេះ​ ហ៊ានធ្វេីទង្វេី​ ដ៏ប្រហេី.ន​ ដោយលួចលុយរបស់អ្នកលក់អនឡាញម្នាក់​ ឈ្មោះ​ ចែយូ​ ធ្វេីឱ្យម្ចាស់លុយមានការខឹងសម្បារយ៉ាងខ្លាំង​ រហូតតែបុគ្គលនេះ​ ត្រូវបានម្ចាស់លុយ​ ទះមួយកំផ្លៀង​ ចំណែកឯសុខានេះវិញ​ បានត្រឹមតែឈរយកដៃស្ទាបមុខ​ ព្រោះឈឺខ្លាំង​ ទាំងមិនមានភាពអៀនខ្មា.ស់បន្ដិចសោះឡេីយ។

រឿងលួចលុយរបស់គេមិនទាន់ចប់ផង​ ស្រាប់តែបុគ្គល​ សុខាសុខា​ ហ៊ានស្រែកក្ដែងៗតាមបណ្ដាញសង្គម​ តិចតុក​ ដោយព្រមានប្ដឹង​ ចែយូ​ វិញ​ ពីបទប្រេីប្រាស់អំពេីហិ.ង្សាមកលេីខ្លួន​ និងបានបញ្ជាក់យ៉ាងច្បាស់ៗទៀតថា​ គឺមានមហាជនច្រេីនណាស់​ ដែលបានគាំទ្រចំពោះសកម្មភាពរបស់ខ្លួន​ ក្នុងការប្ដឹង​ ចែយូ​ វិញ​។ តែយ៉ាងណាក្ដី​ ចំពោះរឿងដ៏ស្មុគស្មាញមួយនេះ​ យេីងនៅពុំទាន់ដឹងថា​ យ៉ាងណានោះទេ​ មានតែរង់ចាំទស្សនាភាគបន្ដទៀត​ តែប៉ុណ្ណោះ។

សូមទស្សនាវីដេអូខាងក្រោម

Add a Comment

Your email address will not be published. Required fields are marked *