សូមចូលរួមសោកស្តាយផង គាត់ជាគ្រូបង្រៀនផង ដេីរទិញអេតចាយផង ជាអ្នករត់ម៉ូតូឌុបផង ពេលនេះគាត់បានទទួលមរណភាពហេីយ គឺដោយសារតែ
នៅព្រឹកថ្ងៃនេះដែរ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «ព័ត៌មាន ប្រចាំខេត្តស្វាយរៀង» បានបង្ហោះនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈដែលមានលោកគ្រូបង្រៀនម្នាក់នៅខេត្តស្វាយរៀង បានទទួលមរណភាព ចាកចោលក្រុមគ្រួសារ ពិតជាគួរឲ្យរន្ធត់ចិត្តណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«ជាគ្រូបង្រៀនផង ជាអ្នករត់ឌុបផង ដេីរទិញអេតចាយផង អីលូវគាត់បានទទួលមរណភាពហេីយ គាត់រស់នៅខេត្តស្វាយរៀង»។ ជាមួយគ្នានេះ យោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ មែន សុភ័ន បានមានការបញ្ជាក់អំពីមូលហេតុនៃការស្លា ប់ប្រាប់ទៅកាន់មហាជនអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកតាមរយៈការខមិនផងដែរ គឺដោយសារតែជំងឺក្រពះពោះវៀន។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមហាជនជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ចំពោះការបាត់បង់នូវធនធានមួយយ៉ាងសំខាន់ ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់លោកគ្រូឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។