ទីបំផុត ពូហុន បានចេញវីដេអូសុំទោសជាសាធារណៈ ចំពោះមុខសមត្ថកិច្ច ក្រោយពីបានបង្ហោះវីដេអូលើបណ្តាញសង្គម TikTok ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ប៉ះ ពា ល់ ស្ត្រីខ្មែរ
កាលពីពេលថ្មីកន្លងទៅនេះ មហាជនមានការ ខឹ ង សម្បា រ យ៉ាងខ្លាំង ទៅលើបុរសម្នាក់ ដែលមានគណនី TikTok ឈ្មោះ ពូ ហុន ក្រោយបុគ្គលមួយនេះ បានសម្ដែងវីដេអូច្រៀងរាំមួយ ដោយមានប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ ធ្វើឲ្យប៉ះ ពា ល់ មកលើកត្ដិយស និងតម្លៃស្រ្ដីខ្មែរ យ៉ាង ធ្ងន់ ធ្ងរ រហូតដល់ប្រជាពលរដ្ឋ បានស្នើសុំសមត្ថកិច្ច មេត្តាចាត់វិធានការទៅលើបុគ្គលរូបនេះ ដើម្បីកុំអោយថ្ងៃក្រោយ ហ៊ានធ្វើទង្វើអសីលធម៌តទៅទៀត។
យ៉ាងណាមិញ កាលពីយប់ម្សិលមិញនេះ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បុគ្គលដែលជាម្ចាស់គណនី TikTok ឈ្មោះ “ពូ ហុន” ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នាំខ្លួនយកមកសាកសួរហើយ។ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ បានសរសេរប្រាប់ឱ្យដឹងថា៖”ក្រុមកាងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ក្រោយទទួលបានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត ឱ្យស្រាវជ្រាវគណនី tik tok ឈ្មោះពូហុន ដែលបានច្រៀងចម្រៀងreb remix បទ ”ឆ្នាំថ្មី ២០២១ K D ឡេីងថ្លៃ” ធ្វើឱ្យប៉ះ ពា ល់ ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរសីលធម៌សង្គមរបស់ខ្មែរយេីង ពិសេសធ្វេីឱ្យមហាជនអ្នកនិយមបណ្ដាញសង្គមធ្វើការរិះគន់យ៉ាងខ្លាំង សំណូមពរស្នេីសុំឱ្យសមត្ថកិច្ចចាត់វិធានការចំពោះបុគ្គលជាម្ចាស់គណនីតិកតុក ឈ្មោះពូហុន នេះទៅតាមច្បាប់។
នៅថៃ្ងទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវ និងអញ្ជេីញបុគ្គលឈ្មោះ ហួន ហុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នករត់តុនៅហាងBBQ សា ច់ អាំ ង មួយកន្លែងក្នុងក្រុងច្បារមន យកមកធ្វើការសាកសួរស្វែងរកប្រភពពិត បុគ្គលខាងលេីបានទទួលស្គាល់សារភាពថាខ្លួនគឺជាម្ចាស់គណនី តិកតុក ឈ្មោះពូហុន ពិតជាបានធ្វេីបទចម្រៀងដែលមានអត្ថន័យមិនសមរម្យនិងបានបង្ហោះទៅក្នុង បណ្ដាញសង្គម TikTok ចែកចាយជាសាធារណៈប្រាកដមែន។
ដោយសារខ្វះការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ការ ភ្លេី ត ភ្លេី ន ភ្លេច ភ្លាំ ង មិនបានគិតពីតម្លៃនៃស្រ្ដីខ្មែរ ព្រោះតែចង់ល្បីនៅក្នុងបណ្ដាញសង្គមធ្វើឱ្យបុគ្គល ហួន ហុន ធ្វើនូវទង្វើមិនគម្បីដែលមហាជនមិនអាចទទួលយកបាន ក្រោយដឹងអំពីកំហុសបុគ្គល ហួន ហុន បានសុំការអធ្យាស្រ័យលេីកលែងទោស និងសុំទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស អ្នកនិយមបណ្ដាញសង្គមមេត្តាអត់ឱនយោគយល់ កុំប្រកា ន់ ទោ ស ចំពោះទង្វេីអសីលធម៌នេះផង ជាថ្មីម្ដងទៀត សូមមេត្ដាផ្ដល់ឱកាសដេីម្បីបានធ្វេីការកែខ្លួនជាថ្មី ហេីយសូមប្ដេជ្ញាថា ចាប់ពីថៃ្ងនេះទៅ ឈប់លេងបណ្ដាញសង្គមទៀតហេីយ“។
សូមទស្សនាវីដេអូខាងក្រោម