ផ្ទុះការរិះគន់ជាខ្លាំង ទៅលើឈ្មោះ ពូហុន ដែលបានបង្ហោះវីដេអូ ប្រើប្រាស់ពាក្យសម្តីមិនសមរម្យ លើបណ្តាញសង្គម TikTok ប៉ះ ពា ល់ ដល់ស្ត្រីខ្មែរ
កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គម TikTok មានការខឹ ង សម្បា រ យ៉ាងខ្លាំង ទៅលើបុរសម្នាក់ ដែលមានគណនី TikTok ឈ្មោះ ពូហុន ក្រោយបានសម្ដែងវីដេអូច្រៀងរាំមួយ ដោយប្រើប្រាស់ពាក្យសម្ដីមិន សម រម្យ ធ្វើឲ្យប៉ះ ពាល់មកលើតម្លៃ ស្រ្ដីខ្មែរយ៉ាង ធ្ងន់ ធ្ងរ។
បន្ទាប់ពីទស្សនា ខ្សែវីដេអូឃ្លីបរបស់បុរសខាងលើ ដោយបានប្រើប្រាស់ពាក្យសម្ដីមិន សម រម្យ ធ្វើឲ្យប៉ះ ពាល់មកលើកតិ្ដយស និងតម្លៃ ស្រ្ដីខ្មែរយ៉ាង ធ្ងន់ ធ្ងរ រួចមក មហាជនគ្រប់ស្រទាបវណ្ណៈ បានស្នើសុំទៅដល់មន្រ្ដីមានសមត្ថកិច្ច គួរតែមានវិធានការ ផ្លូវច្បាប់ ចំពោះបុគ្គលរូបនេះផង ដើម្បីកុំឲ្យថ្ងៃក្រោយ ហ៊ា ន ធ្វើទង្វើបែបនេះបន្ដទៀត។
សូមជម្រាបផងដែរថា បុគ្គលខាងលើនេះ គឺជាតារា TikTok មួយរូប ដែលមានអ្នកតាមដាម រហូតទៅដល់ជិត ៨០មុឺននាក់ ព្រោះតែបុគ្គលរូបនេះ តែងតែច្រៀង លាយឡំជាមួយការសម្ដែងការវិការ ស្ទីលបែបប្លែកៗជារឿយៗ ហើយក៏ត្រូវបានប៉ុស្ដិ៍ទូរទស្សន៍ដ៏ល្បីមួយ នៅក្នុងស្រុក អញ្ចើញឲ្យចូលរួមសម្ដែងក្នុងកម្មវិធីមួយថែមទៀតផង។
សូមទស្សនាវីដេអូខាងក្រោម