សូមចូលរួមសោកស្តាយផង កីឡាករប្រដា ល់ កែវ រំចង់ ពេលនេះកំពុងតែជួបទុក្ខធំ គឺលោកតាបង្កើតរបស់លោក បានទទួលមរណភាព
កាលពីម្សិលមិញនេះ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុករបស់កីឡាករប្រដាល់ លោក កែវ រំចង់ បានប្រាប់ឱ្យដឹងពីដំណឹងដ៏សែនក្រៀមក្រំបំផុតមួយ ព្រោះតែលោកគ្រូ កែវ នាង ដែលគាត់គឺជាគ្រូបង្ហាត ប្រដាល់ដំបូងគេ នៅប្រទេសកម្ពុជា ហើយត្រូវជាលោកតា បង្កើតរបស់លោក កែវ រំចង់ បានទទួលមរណភាពចាកចោលក្រុមគ្រួសារ កូនៗ និងចៅៗ ពិតជាគួរឱ្យអា សូរ ជាទីបំផុត។
ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក កែវ រំចង់ ផ្ទាល់បានបង្ហោះសារ ដោយសរសេររៀបរាប់ឱ្យដឹងថា៖”ថ្ងៃនេះខ្ញុំមានទុក្ខដ៏ ក្រៀម ក្រំ បំផុត ដោយជីតាបង្កើតខ្ញុំ បានទទួលមរណភាព នៅថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2021 ទើបតែមិ្សលមិញសោះ ថាទៅចោលខ្ញុំលឿនម៉្លេះ សូមឱ្យតាទៅឱ្យបានសុខដល់ឋាន សុ គ តិ ភព”។ លោក កែវ រំចង់ បានបន្ដទៀតថា៖
“ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កម្មវិធីដង្ហែរ ស ព តម្កល់ ដាក់នៅលើមែន ហើយជាពេលវេលាត្រូវបូជា ស ព ផងដែរ នៅម៉ោង ២៖៤៤នាទី នាពេលរសៀល។ លោកតា ខ្ញុំឈ្មោះ កែវ នាង គឺជាជីតាបង្កើតខ្ញុំបាទ កែវ រំចង់ ហើយជាគ្រូតាខ្ញុំផងដែរ។ តាលាចៅជារៀងរហូត គ្មានថ្ងៃជួបទៀតបានឡើយ ចៅសូមអោយតា ទៅកាន់ឋានសុខគតិភព និងឆាប់បានចាប់ជាតិផងដែរ តាខ្មៅវត្ត ខ្ពបសណ្តែត ហៅវត្តក្របៅ ខេត្តកណ្ដាល”។ ទន្ទឹមនឹងដំណឹងដ៏ សោក សៅ បំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្ដែងនូវអារម្មណ៍សោកស្ដាយជា ពន់ ពេក ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាង ក្រៀម ក្រំ ដល់ក្រុមគ្រួសារ នៃ ស ព និងសូមលើកដៃប្រណំបួងសួង ជូនវិញ្ញាណក្ខន្ធ លោកតា កែវ នាង ឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។