សូមចូលរួមរំលែកទុក្ខផង គាត់នៅវ័យក្មេងទេ តែបែរជាមកត្រូវទទួលមរណភាព ដោយសារតែបែបនេះទៅវិញ
កាលពីម្សិលមិញនេះ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយដែលមានឈ្មោះ Chea Tong Hour បានចែករំលែកនូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈបុរសម្នាក់ មានឈ្មោះ ឈាង ឆៃហេង ដែលគាត់គឺជាមនុស្សល្អ និងជាធនធានដ៏ល្អរបស់សហគមន៍ និងសង្គមជាតិយើង បានទទួលមរណភាពទាំងវ័យក្មេង ដោយសារ ដា ច់ សរ សៃ ឈា ម ខួ រ ក្បា ល។
ក្នុងនោះដែរ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ ប៊ុន សេង បានសរសេររៀបរាប់ពីអារម្មណ៍របស់ខ្លួន ស្ដីពីការចាកចេញ គ្មានថ្ងៃវិលត្រលប់ នៃមិត្តភក្ដិរបស់ខ្លួន ដោយសំណេរមួយឃ្លាថា៖”សូមឲ្យឯងទៅកាន់សុខគតិភពសម្លាញ់ ChhayHeng Chheang ទីបំផុត ឯងនៅតែទៅចោលពួកយើង។ សង្ឃឹមថាឯងនឹងបានឃើញឆាតក្នុងគ្រុបTelegram ពួកយើង នៃការព្រួយបារម្ភសុខទុក្ខ ចង់ឲ្យឯងជាសះស្បើយ។ សង្ឃឹមថាឯងបានឃើញពួកយើងទៅមើលឯងក្នុងបន្ទប់ I.C.U ឯងលឺគ្នាហៅឯង សង្ឃឹមថាឯងបានលឺ ហើយកក់ក្ដៅក្នុងចិត្តថាពួកយើងនៅបារម្ភ និងនៅជិតឯង។ បើមានជាតិក្រោយ យើងនឹងធ្វើជាមិត្តភក្តិស្គាល់គ្នា រាប់អានគ្នាដោយទឹកចិត្តបន្តទៀត។ ពួកយើងនឹងចងចាំឯង R.I.P Somlanh IT 13th Generation RUPP Friendship Over 10years”។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រើន បានសម្ដែងនូវអារម្មណ៍សោកស្ដាយជាពន់ពេក ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារ នៃ ស ព និងសូមលើកដៃប្រណំបួងសួង ជូនវិញ្ញា ណ ក្ខ ន្ធ នៃ ស ព ឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។