កំសត់ណាស់ ខំជិះកង់ជិត ១៥គីឡូម៉ែត្រ ដើម្បីអោយទាន់កម្មវិធីបុណ្យនៅវត្ត ខ្លាចរើសសំបកកំប៉ុង អេ ត ចា យ មិនទាន់គេ ឃើញដូចនោះឧកញ៉ា ស្រី ចាន់ថន ឈប់ឡាន នឹងធ្វើរឿងមួយនេះ
កាលពីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឧកញ៉ា ស្រី ចាន់ថន បានធ្វើដំណើរកាត់ផ្លូវលំមួយ ស្ថិតក្នុងខេត្តសៀមរាប ក៏បានប្រទះឃើញក្មេងប្រុសម្នាក់ កំពុងធាក់កង់ ក្នុងទឹកមុខគួរឱ្យអាណិតអា សូរ ជាទីបំផុត ដោយនៅលើកង់ក្មេងប្រុសនោះ មានភ្ជាប់មកជាមួយ នូវថង់ប៉ូវចំនួនពីរផងដែរ។ ដោយមិនអស់ចិត្ត ឧកញ៉ា ស្រី ចាន់ថន ក៏បានឈប់រថយន្ដ រួចសួរនាំក្មេងប្រុសរូបនោះ មួយសន្ទុះ ក្រោយមកទើបដឹងការពិត ធ្វើឲ្យគាត់ទឹកភ្នែក រ លីង រ លោង តែម្ដង។ ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖
“ពិតកំ សត់ ណាស់ ខំជិះកង់ជិត ១៥km អោយទាន់កម្មវិធីបុណ្យនៅវត្ត ខ្លាចរើសសំបកកំប៉ុងអេតចាយមិនទាន់គេ អត់លុយហូបបាយ ខ្ញុំសួរថា “ប៉ាម៉ាក់ក្មួយប្រុសនៅឯណា?” ក្មួយក៏អួលដើមករនិយាយទាំងទឹកភ្នែកថា ឪពុកម្តាយទៅធ្វើការនៅថៃ ដើម្បីរកប្រាក់សងអង្គការ ហើយក្មួយរស់នៅចិញ្ចឹមជីវិតជាមួយអ៊ំ ភ្លាមៗនោះខ្ញុំក៏មានរម្មណ៏អ្វីម្យ៉ាង បានឲ្យធ្វើអោយខ្ញុំ ទឹកភ្នែក រ លីង រ លោង ដោយសារ
បានឃើញទឹកភ្នែករបស់ក្មួយប្រុសហូរ ស្រក់ ព្រោះតែខំតស៊ូរស់នៅ ដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯង ដោយឃើញពីការតស៊ូ និងភាពអាណិតអាសូរ ខ្ញុំក៏បានសួរបន្តថា “តើក្មួយចង់មករស់នៅជាមួយពូទេ?” តែក្មួយមិនព្រម ខ្ញុំក៏បានទុកលេខទូរស័ព្ទក្រុមការងារ ដើម្បីក្មួយមានការអ្វីអាចអោយពូជួយបាននៅពេលក្រោយបាន “ជីវិតតស៊ូ”។