អាណិតណាស់ ទើបតែអាយុទើប ១៦ឆ្នាំ មាន ជំ ងឺ ធ្ង ន់ ធ្ង រ ឪពុករត់តុកតុក ម្ដាយជាអ្នកអនាម័យ គ្មានលទ្ធភាពព្យាបាលកូន ត្រូវបានលោកស្រី ទ្រី ដាណា ឧបត្ថម្ភថវិកាចំនួន
ប្រិយមិត្តជាច្រេីនបានស្គាល់រួចមកហើយ ឧកញ៉ា ហុីង បញ្ញារិទ្ធ រួមជាមួយភរិយាលោកស្រី ទ្រី ដាណា ដែលអ្នកទាំងពីរគឺជាម្ចាស់ហាងពេជ្រដ៏មានឈ្មោះល្បី និងជាអគ្គនាយក អគ្គនាយិកាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតគ្រឿងសម្អាងម៉ាក N N P ហេីយអ្នកទាំងពីរក៏ជាសប្បុរសជនដ៏មានចិត្តធម៌ផងដែរ ដែលជានិច្ចកាលតែងតែចុះជួយដល់ប្រជាពលរដ្ឋមួយចំនួនកំពុងមានជីវភាពខ្វះខាតជាហូរហែមិនដែលដាច់នោះឡេីយ។
ជាក់ស្ដែង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លោកស្រី ទ្រី ដាណា និងស្វាមី បានមានក្តីអាណិតអាសូរជាខ្លាំងចំពោះក្រុមគ្រួសារមួយ បន្ទាប់ពីទទួលបានដំណឹងអំពីទុក្ខលំបាករបស់ពួកគាត់ក្នុងការព្យាបាលកូនស្រីដែលកំពុងមានជំងឺរលាកលំពែងធ្ងន់ធ្ងរនៅមន្ទីរពេទ្យរុស្ស៊ី ក៏បានចាត់អោយក្រុមការងារនាំយកថវិកាចំនួន ៥០០ ដុល្លារ ដេីម្បីជួយសម្រាលដល់ថ្លៃព្យាបាលផងដែរ។
ក្នុងនោះដែរ លោកស្រី ទ្រី ដាណា ក៏បានមានការរៀបរាប់ដែរថា៖«អាណិតណាស់ក្មួយស្រី អាយុទើប ១៦ឆ្នាំ មានជំងឺរលាកលំពែងធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅពេទ្យរុស្សុី។ ម្ដាយជាអ្នកអនាម័យ ឯឪពុកបង់រំលស់តុកតុកមករត់ ឥឡូវកូនឈឺ ត្រូវផ្អាករត់សិន។ លឺគេប្រាប់ថា ជីវភាពគាត់លំបាកណាស់ បានអ្នកជិតខាងរៃលុយគ្នាជួយ។ នាងខ្ញុំ និងស្វាមី ចូលរួមព្យាបាល 500$ ដែរ។ សង្ឃឹមថាក្មួយ ឆាប់ជាឡើងវិញ បានទៅរៀន ត្រៀមប្រឡងឆ្នាំក្រោយ ព្រោះឥឡូវរៀនថ្នាក់ទី៨ ហើយ»។