ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង គូស្នេហ៍មួយគូ ដែលនៅវ័យក្មេងណាស់ បានដឹកដៃគ្នាចូលរោងការ ក្លាយជាប្តីប្រពន្ធ ធ្វើឲ្យមហាជនលាន់មាត់ថា
កាលពីម្សិលមិញនេះ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើពិធីមង្គលការមួយ ព្រោះតែគូស្វាមី ភរិយាថ្មីមួយគូ មើលទៅហាក់ពុំទាន់គ្រប់អាយុនៅឡើយ បែរជាឆាប់រៀបការទាំងវ័យក្មេង ធ្វើឲ្យមហាជនស៊ែរចែករំលែក និងខមិនជាហូរហែរ។
ក្នុងទិដ្ឋភាពពីធីមង្គលការនេះ ដែលបង្ហោះឡើង ដោយម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Boy Kaka បានលើកឡើង នូវសំណេរមួយឃ្លាថា៖”អ៊ីជូនពរក្មួយ អោយស្រលាញ់គ្នា ដល់ចាស់នឹងរកសុីមានបាន”។ ក្រោយឃើញគូស្វាមីភរិយាថ្មី មួយគូនេះ ហាក់នៅវ័យក្មេងខ្លាំងពេក មហាជនជាច្រើន បានចូលទៅខមិនបញ្ចេញមតិថា៖
“មិនដឹងការហើយរកសុីអីទេ ខ្ញុំសរសើរហើយ ដែលឪពុកម្តាយ បណ្តោយឱ្យកូនរៀបការទាំងក្មេងបែបនេះ”។ ឯម្ចាស់គណនី ហ្វេសប៊ុកមួយទៀត បានលើកឡើងដែរថា៖”យកគ្នាហើយរកសុីអី? ហើយតើអាចទ្រាំជាមួយជីវិតគូបានយូរដែរទេ? បើនៅក្មេងៗយ៉ាងនេះ ចុះបើមានកូនហើយអ្នកដែល វេ ទ នា តើជាអ្នកណា?” សូមជម្រាបផងដែរថា ទាក់ទងចំពោះពិធីមង្គលការមួយនេះ យើងនៅពុំទាន់ដឹងថា ប្រារព្ធធ្វើឡើង ស្ថិតនៅខេត្តណានោះទេ ចំណែកឯអាយុកូនកំលោះ កូនក្រមុំ ក៏ពុំទាន់មានការបញ្ជាក់ចេញពីប្រភពខាងលើដែរ។