អបអរសាទរ អតីតតារាចម្រៀងជើងចាស់ អ្នកនាង សាន សុខកក្កដា អាយុ៤៦ឆ្នាំ បានចូលរោងការ ជាមួយកូនកំលោះវ័យក្មេង អាយុត្រឹមតែ ២៦ឆ្នាំ ព្រោះដោយសារតែ មូល ហេតុ
ពិធីមង្គលការ គឺជាថ្ងៃដ៏ វិសេស វិសាល និងមានន័យបំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប មិនថាតែមនុស្សប្រុស ឬក៏ជាមនុស្សស្រីនោះឡេីយ ហើយក្នុងថ្ងៃនេះដែរ ក៏ជាថ្ងៃដ៏មាន អនុស្សាវរីយ៍ មួយ ដែលមានន័យបំផុតក្នុងឆាក ជី វិត ធ្វើឱ្យគ្រប់គ្នា ចង ចាំ មិនភ្លេចនូវថ្ងៃដ៏មានន័យ មានជ័យ មង្គល សិ រី សួស្ដី និងមានសេច ក្ដី សុខ បំផុតផងនោះ។
យ៉ាងណាមិញ ក្រឡេកមកមើលពីគូស្នេហ៍មួយគូនេះវិញ បានធ្វើឲ្យមជ្ឈដ្ឋានមហាជនជាច្រើន មានការចាប់ អា រម្មណ៍ ជាខ្លាំងដែលកូនក្រមុំគឺជាអតីតតារាចម្រៀងជើងចាស់ គឺអ្នកនាង សាន សុខកក្កដា មានអាយុ ៤៦ឆ្នាំ បានរៀបការជាមួយកូនកំលោះឈ្មោះ សុត វណ្ណស្មាវី ដែលមានវ័យក្មេង ត្រឹមតែអាយុ ២៦ឆ្នាំប៉ុណ្ណោះ។ បេីតាមការបញ្ជាក់ពីកូនក្រមុំចំពោះមូលហេតុដែលឈានដល់មានថ្ងៃដ៏មង្គលនេះ គឺដោយសារតែកូនកំលោះមានការ ខិត ខំ តស៊ូ មានចរិត ចាស់ ទុំ ចេះគួរចេះសម ឆាប់ចុះសម្រុងជាមួយគ្រួសារ និងមានការងារល្អ។
សូមជម្រាបថា ពិធីមង្គលការខាងលេីបានរៀបចំឡេីងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នៅបុរីគ្រីស្តាល់ ស្ថិតក្នុងក្រុងតាខ្មៅ ដែលមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសដែលជាសាច់ញាតិបងប្អូន និងមិត្តភ័ក្ដិជិតស្និទ្ធក្នុងវិថីសិល្បៈប្រមាណជា ១០តុប៉ុណ្ណោះ។ តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវកិច្ចសម្ភាសន៍រវាងលោក អុឹម ជីវ៉ា ជាមួយកូនកំលោះ និងកូនក្រមុំ ដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម