ខំប្រឹងលក់អនឡាញ រយៈពេល 1ឆ្នាំ ចាប់ផ្តើមដើមទុនដំបូងមានត្រឹម240ដុល្លារ ខំប្រឹងរហូតដល់មានថ្ងៃនេះ
ស្នេហា និងក្ដីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ! ប៉ុន្ដែប្រសិនបើជាយើង បានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយ ទើបស្ដាយក្រោយ។
ដោយឡែក ងាកមកចាប់អារម្មណ៍ នូវគូស្នេហ៍មួយគូនេះវិញ បានកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយអ្នកទាំងពីរ បានបង្ហោះនូវទិដ្ឋភាពផ្ទះដ៏ស្រស់ស្អាតមួយកន្លែង ស្ថិតនៅក្នុង បុរី SM Land ដែលផ្ទះនេះកើតឡើង ចេញពីកម្លាំងញើស ឈា ម របស់អ្នកទាំងពីរ បានខិតខំរកគ្មានពេលសម្រាក ទម្រាំមានថ្ងៃនេះ។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយមានឈ្មោះ Siang Siang បានលើកឡើង នូវសំណេរដ៏មានអត្ថន័យមួយឃ្លាថា៖”ស្រឡាញ់គ្នាបែបច្បាស់លាស់ មានគោលដៅច្បាស់ ដាក់ចិត្តធ្វើរួមគ្នា រឿងអីក៏អាចធ្វើរួចដែរ។ រយៈពេល ១ឆ្នាំដែលខ្ញុំខំប្រឹងលក់អនឡាញ ដើមទុនដំបូង មានត្រឹម 240$ តែខ្ញុំអាចយកលុយមកបង្កើតលុយបាន អគុណអ្នកដែល មើ ល ងា យខ្ញុំកន្លងមក ធ្វើឲ្យខ្ញុំមានអ្វីៗ ដែលខ្ញុំចង់បានដល់សព្វថ្ងៃ សម្រាប់គេអ្នកមានវាគ្មានអ្វីអស្ចារ្យទេ តែសម្រាប់ខ្ញុំ វាអស្ចារ្យនិងមានតម្លៃណាស់ វាជាការខំប្រឹង និងកម្លាំងញើ ស ឈា ម ខ្ញុំ និងគូដណ្តឹងខំរកមក ដោយការរកសុីស្មោះត្រង់ ទើបខ្ញុំមានដល់សព្វថ្ងៃ អរគុណបងៗ អូនៗ ដែលគាំទ្រនិងរកសុីជាមួយខ្ញុំកន្លងមក បងៗអូនៗ តែចង់ជោគជ័យអាចចូលរកសុីជាមួយអូនបាន អូននិងប្រាប់គន្លឹះជោគជ័យ”។