លោកស្រី ទ្រី ដាណា ឃើញអ៊ំស្រីម្នាក់នេះ ដោយប្ដីរបស់គាត់ឈឺ ហើយគ្មានប្រាក់ ព្យា បា ល និងគ្មានចំណូល ដើម្បីបង់ថ្លៃបន្ទប់ជួល លោកស្រីក៏បានជូនថវិកាទៅគាត់ចំនួន
រាជធានីភ្នំពេញ៖ កាលពីព្រឹកម្សិលមិញនេះ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ទ្រី ដាណា និងស្វាមី រួមនឹងលោកជំទាវ ឧកញ៉ា នឹម វណ្ណៈ បាននាំយកគ្រឿងឧបភោគបរិភោគ រួមនឹងថវិកាចំនួន ៤០០០ដុល្លារ (៣០០០ដុល្លាររបស់លោកស្រី ទ្រី ដាណា និងថវិកាចំនួន ១០០០ដុល្លារ ជាការឧបត្ថម្ភរបស់លោកជំទាវ ឧកញ៉ា នឹម វណ្ណៈ) ប្រគល់ជូនអ៊ំប្រុសម្នាក់ ជាអ្នកលក់ ថ្នាំ និងអេតចាយ ហើយបានជិះម៉ូតូទៅប៉ះរថយន្ដរបស់គេ កាលពីអំឡុងពាក់កណ្ដាល ខែធ្នូ ឆ្នាំ២០២០ រួចក៏លុ ត ជង្គង់ ថ្វាយបង្គំ ម្ចាស់ឡានដល់ដី ដើម្បីសុំការអធ្យាស្រ័យ ព្រោះតែខ្លួនពុំមានលិទ្ធភាព ស ង សំណង ថ្លៃខូតខាត ទៅម្ចាស់រថយន្ដនោះទេ ដោយក្ដីអាណិតអាសូរ ម្ចាស់ឡាន ក៏បានលើកលែងទោសឱ្យគាត់តែម្ដង។
យ៉ាងណាមិញ ឆ្លៀតក្នុងពេលវេលានោះ បន្ទាប់ពីជួយទៅដល់ អ៊ំប្រុសអ្នកលក់ ថ្នាំ និងអេតចាយដែលកំពុងជួបការ ខ្វះ ខាត រួចមក ភ្លាមៗនោះ លោកស្រី ទ្រី ដាណា រួមនឹងស្វាមី ក៏បានប្រទះឃើញ អ៊ំស្រីម្នាក់ រស់នៅក្បែរទីតាំងនោះ កំពុងតែជួបបញ្ហាជីវភាពយ៉ាងខ្លាំង ព្រោះតែប្ដីរបស់គាត់ កំពុងឈឺ និងខ្វះ ខាត ថវិកា ដើម្បីព្យា បាល ជំងឺ ទើបលោកស្រី ទ្រី ដាណា បានឧបត្ថម្ភថវិកាចំនួន ៥០០ដុល្លារ ដើម្បីទុកសម្រាប់ឱ្យគាត់ អាចយកទៅចំណាយលើថ្លៃព្យា បាល ជំ ងឺ បន្ដទៀត។ លោកស្រី ទ្រី ដាណា បានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖
“យកអំណោយទៅប្រគល់ជូនលោកពូលក់ ថ្នាំ ក៏ឃើញអ៊ំស្រីម្នាក់នេះ ប្ដីគាត់ឈឺគ្មានប្រាក់ ព្យា បាល ជូនគាត់ 500$ ទុកព្យាបាល ជំ ងឺ ប្ដី ដើម្បីបានទៅធ្វើការបន្ត។ គាត់នៅម្ដុំទួលសង្កែ ប្ដីជាអ្នកបើកឡានឱ្យគេ តែដល់ពេលធ្លាក់ខ្លួនឈឺ គ្មានចំណូលទេ បង់បន្ទប់ជួលក៏មិនគ្រាន់។ វាមិនច្រើនទេ តែអាចដោះស្រាយបញ្ហាបានមួយរយៈ ជូនពរអ៊ំឆាប់ជា”។