ឧត្តមសេនីយ៍ឯក ហ៊ុន ជា បានបង្ហោះសារម្តងទៀត ប្រតិកម្មនឹងរឿងទុំទាវ ២០២១ ដោយមានប្រសាសន៍ខ្លាំងៗថា
ដូចដែរ ប្រិយមិត្តបានទទួលជ្រាបរួចមកហើយ ចំពោះរឿងរ៉ាវក្រុមកញ្ញា អាជី និងកញ្ញា អាមុី ដែលបានថតសម្ដែងរឿង ទុំទាវឆ្នាំ២០២១ ធ្វើឲ្យប៉ះពាល់ទៅដល់ វប្បធម៍ ប្រពៃណី សាសនា សីលធម៍ ព្រមទាំងសង្គមជាតិយ៉ាងធ្ងន់ធ្ងរ ហើយក៏ត្រូវបានក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ កោះហៅឲ្យចូលខ្លួនបំភ្លឺ កាលពីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ដោយក្រុមប្រឹក្សាពិន័យ និងលើកសរសើរ បានសម្រេចឲ្យក្រុមអ្នកសម្ដែងរឿង ទុំទាវឆ្នាំ២០២១ ទាំងអស់ ធ្វើការចេញវីដេអូ សុំទោស ប្រជាពលរដ្ឋជាសាធារណៈ និងធ្វើកិច្ចសន្យា ចំពោះមុខច្បាប់ចំនួន ៨ចំណុច ដោយពុំមានការឃុំ ខ្លួន នោះឡើយ។
យ៉ាងណាមិញ ចំពោះរឿងដ៏ក្ដៅគ គុក ខាងលើនេះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ជា បានប្រតិកម្ម និងលើកឡើងថា៖”រឿងទុំទាវ2021 ដែលអាចមានក្រសួងពាក់ព័ន្ធ៖ ទី១ ក្រសួងព័ត៍មាន ទី២ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ ទី៣ ក្រសួងធម្មការ និងសាសនា ទី៤ ក្រសួងអប់រំ។ ច្បាប់គ្រប់យ៉ាងដែលអាចពាក់ព័ន្ធនិងក្រសួងខាងលើ ប្រហែលជាត្រូវបានដាក់ក្នុងទូរ ហើយទុកក្នុងបន្ទប់យ៉ាងល្អ ក្រោយលាបឡេមិនធម្មតារបស់អូនទាវ ដើម្បីបន្ទំសាច់អោយសរល្អ។
តែបើតាមខ្ញុំលឺប្រជាពលរដ្ឋដូចមិនពេញចិត្តទេ ហើយពួកគាត់បានអោយខ្ញុំជួយបង្ហាញពីអារម្មណ៍ពួកគាត់ផង គឺថា
ថ្ងៃក្រោយបើមានអ្នកណាធ្វើខុស ឬសម្ដែងប៉ះពាល់ដល់វប្បធម៌ជាតិហើយ គឺអស់បារម្ភ ដោយប្រើ៖ ទី១ ប្រើប្រេងក្រឡាសញ្ញាតាប៉ិលោកខែ។ ទី២ រកលុយអោយបាន ២០- ៣០ ម៉ឺនក្នុងមួយថ្ងៃ។ ទី៣ ធ្វើលិខិតសុំទោសទុកអោយហើយទៅ។ យុទ្ធសាស្រ្តខាងលើអាចជួយលោកអ្នកបាន។ ប្រជាពលរដ្ឋ និងព្រះសង្ឃដែលខ្ញុំបានជួប ពួកគាត់បានសួរថា ក្រោយខ្ញុំបង្ហោះ សូមការបកស្រាយមានក្រសួងណាឆ្លើយតបអត់? ចម្លើយ៖ ឡេគេប្រើត្រូវ ព្រោះក្រសួងពាក់ព័ន្ធ រួញមាត់អស់ហើយ មើលគីឡូឡេគេផង អោយអូនសុំទោស”។ ឯកឧត្តម បានបន្ដទៀតថា៖
”ខ្ញុំ ស្រលាញ់ជាតិ សាសនា ព្រះមហាក្សត្រ បើស្ងាត់ឈឹងចឹងដើរចេញទៅ អស់លោក (តើខ្ញុំអាចដាក់ពាក្យបណ្ដឹង ទុំទាវ ២០២១ បានទេ ក្នុងនាមជាកូនខ្មែរ ម្នាក់ដែលនោះ?) តែខ្ញុំមិនចង់វែងឆ្ងាយនោះទេ ព្រោះប្រទេសមានច្បាប់ដែរតើ បាទ តោះតោះ ជិះកង់លេងវិញដើម្បីសុខភាព ហាហាហា ខ្មា ស់ កូនក្មេងណាស់”។ ឯកឧត្តម ក៏បានបញ្ជាក់ក្នុងខមិនយ៉ាងច្បាស់ៗទៀតថា៖”បើមិនមានចំណាត់ការរឿងហ្នឹងឡើងវិញទេ ខ្ញុំនឹងចាប់ផ្ដើមអោយមេធាវីខ្ញុំរៀបចំហើយ បងប្អូនជនរួមជាតិ បាទ វា ឈឺ ណាស់ សំរាប់ខ្ញុំបាទនឹងបងប្អូនដែលគោរពស្រលាញ់ជាតិ សាសនា ព្រះមហាក្សត្រ នៃយើង បាទ”៕