អតីតសង្សារ ជន រង គ្រោះ ដែលទទួលមរណភាព ដោយសារគ្រោះ ថ្នាក់ ចរា. ចរណ៍ បានបង្ហោះសារនិយាយរៀបរាប់ពេលស្រលាញ់គ្នា ៤ឆ្នាំ ស្តាប់ហើយស្ទើរតែទប់ទឹកភ្នែកមិនជាប់
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងថ្ងៃ បុណ្យ នៃសេចក្ដីស្រលាញ់ (Valentine Day) នាវេលាម៉ោង១២រំលងអាធ្រាធ ឆ្លងចូលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មានករណី គ្រោះថ្នាក់ ចរា ចរណ៍មួយបានកើតឡើង បណ្ដាលឲ្យយុវជនម្នាក់ ទទួលរង រ បួសធ្ងន់ រួចក៏បានគេជួយសង្រ្គោះបញ្ចូនទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែជាអកុសល ដោយសារតែ រ បួសធ្ងន់ធ្ងរខ្លាំងពេក ក្រោយរំលងបានប៉ុន្មានម៉ោង នាវេលាម៉ោង ៥៖០៧នាទីព្រឹក ថ្ងៃដដែល គាត់ក៏ស្លា ប់ បាត់បង់ជីវិតតែម្ដង។
ភាគីខាងម៉ូតូ ដែលស្លា ប់ បាត់បង់ជីវិត មានឈ្មោះ អឿន រក្សា អាយុ២២ឆ្នាំ ជិះម៉ូតូម៉ាក Honda PCX ពាក់ស្លាកលេខ ភ្នំពេញ 1HP-7686។ ចំណែកឯភាគីខាងរថយន្ដ (មិនទាន់ស្គាល់អត្ដសញ្ញាណ) ជិះរថយន្ដម៉ាក TOYOTA Camry Hybrid ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-8910។ ហេតុការណ៍ គ្រោះ ថ្នាក់ ចរា ចរណ៍ ខាងលើ បានកើតឡើង នៅត្រង់ចំណុច ផ្លូវ 218 កែងនឹងផ្លូវ 265 ដែលស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្បែរនឹងផ្សារសំណង់១២។
ទាក់ទងចំពោះការចាកចេញរបស់យុវជនខាងលើនេះដែរ ក៏មានគណនី ហ្វេសប៊ុកនារីម្នាក់ មានឈ្មោះ Rosie Oun ដែលគាត់ធ្លាប់ជាអតីតសង្សារ នៃ ស ព ក៏បានបង្ហោះសារមួយឃ្លា ដោយបង្ហាញពីអារម្មណ៍អាឡោះអាល័យ ទៅកាន់អតីតមិត្តប្រុសរបស់ខ្លួនថា៖”ស្រលាញ់គ្នា តាំងពីខោមិនខោ អាវមិនអាវ បើមុខមើលមិនយល់ ទៅណាមកណា មិនដែលមានលុយមួយរៀល តែក្តីសុខណាស់សា ហាវ ស្រលាញ់គ្នា ៤ឆ្នាំ បែកគ្នា ២ឆ្នាំ មួយរយៈ ព្រោះចង់រកអានាគតល្អរៀងខ្លួន ទោះបែកគ្នាក៏នៅតែជួបគ្នាមើលថែគ្នាមិនដែលទៅណា ឥឡូវដឹងខ្លួន ហួសពេលអស់ហើយ ព្រោះអ្នកលែងនៅ Sáli”៕