ក្រោយពីបានឃើញ ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី ជូនផ្កា កូលាបមួយទង ទៅកាន់ភរិយា ក្នុងថ្ងៃ១៤កុម្ភៈ ទិវានៃក្តីស្រលាញ់ ស្រាប់តែលោកជំទាវ ហ៊ុន សុីណាត បានចូលទៅខមមិនថា
ដូចដែរ ប្រិយមិត្តមួយចំនួន ប្រាកដជាទទួលជ្រាបរួចមកហើយ ដែលកាលពីម្សិលមិញនេះ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលត្រូវជា ថ្ងៃបុណ្យ នៃសេចក្ដីស្រលាញ់ (Valentines day) ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី បានជូនផ្កា កូលាបមួយទង ទៅកាន់លោកជំទាវ អមមកជាមួយសំណេរដ៏ផ្អែមល្ហែមថា៖”ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ គឺជាថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ខ្ញុំមានតែផ្កាកូឡាបក្រហមមួយទងនេះ យកមកប្រគល់ជូនដល់ដៃសង្សារចាស់ ដែលយេីងបានស្រឡាញ់រួមរស់ជាមួយគ្នា អស់រយៈពេល៤៣ឆ្នាំបានកន្លងផុតទៅហើយ 1978-2021=43 ផ្កាកូឡាបក្រហមមួយទងនេះសបញ្ជាក់ទឹកចិត្តដ៏ល្អផូរផង់ដែលយេីងបាន រួមរស់អត់អោនអោយគ្នាទៅវិញទៅមកទេីបយេីងអាច រួមរស់នៅជាមួយគ្នាលុះដល់ អ វសាន្តជីវិតរបស់យើងទាំងពីរនាក់“។
ទន្ទឹមនឹងនេះដែរ ក្រោយឃើញការបង្ហោះរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី រួចមក ស្រាប់តែលោកជំទាវ ហ៊ុន សុីណាត ប្អូនស្រីបង្កើត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា ក៏បានចូលទៅខមិន នូវពាក្យពេចន៌មួយចំនួនថា៖”មិនធម្មតា បងសំណព្វចិត្តអើយបានផ្កាក្នុងថ្ងៃទិវានៃក្ដីស្រលាញ់នេះ”។
ភ្លាមៗនោះ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ក៏បានសួរទៅកាន់លោកជំទាវ ហ៊ុន សុីណាត វិញថា៖”ចុះលោកប្តីមិនបានយកផ្កាកូឡាប មកជូនភរិយាកំសត់កម្រទេឬ“? លោកជំទាវ ហ៊ុន សុីណាត ក៏បានឆ្លើយតបវិញថា៖”ចា៎ឯកឧត្តម មិនឲ្យផ្កាទេគាត់ថាផ្កាឆាប់ខូច តែឲ្យរបស់ជារបស់ពាក់បានរាល់ថ្ងៃមើលឃើញរហូត។ ឯកឧត្តមភរិយាកំសត់កម្រក្នុងអនុស្សាវរីយ៍មាន៣គ្រួសារពេលនេះចាំដែរទេ”?