សូមចូលរួមសោកស្តាយផង យុវជនដ៏ស្រស់សង្ហារម្នាក់ និងជាធនធានមនុស្សទើបលាស់ថ្មីរបស់ស្រុកភ្នំក្រវាញ បានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «Krovanh Pursat» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមានយុវជនម្នាក់បានទទួលមរណភាពចាកចោលមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារទាំងវ័យក្មេង ពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់។ ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលេីបានសរសេររៀបរាប់ឲ្យដឹងថា៖
«ក្នុងនាមក្រុមការងារចុះមូលដ្ឋានស្រុកភ្នំក្រវាញ យើងខ្ញុំពិតជាមានការសោកស្តាយជាពន់ពេក ដោយធនធានមនុស្សទើបលាស់ថ្មីរបស់ស្រុកភ្នំក្រវាញ ដែលជួយជ្រោមជ្រែងដោយក្រុមការងារ ឈ្មោះ គួង ចិត្រា ជានិស្សិតក្រវាញលាស់ថ្មី និងជានិស្សិតកំពុងត្រៀមបញ្ចប់និក្ខេបបទ ផ្នែកអគ្គិសនី នៅឆ្នាំនេះ បានលាយើងទាំងអស់គ្នា ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ ពេលចេញពីធ្វើការ វេលាម៉ោង ៧យប់
ហើយបានទទួលមរណភាពនៅវេលាម៉ោង ២ ទៀបភ្លឺនេះ និងត្រូវបានចាត់ចែងដឹកជញ្ជូនទៅដល់គេហដ្ឋាន នៅក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ខ្ញុំសូមបួងសួងឲ្យវិញ្ញាណក្ខន្ធក្មួយទៅកាន់សុគតិសុខ និងសូមរំលែកទុក្ខដ៏ក្រៀមក្រំនេះចំពោះគ្រួសារ ស ព ។ សូមក្មួយៗយុវជន យុវនារី ទាំងអស់គ្នា ប្រយ័ត្នប្រយែង យកចិត្តទុកដាក់ ចំពោះការបើកបរតាមផ្លូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍»។