ទឹកចិត្តល្អណាស់ នារីដ៏ស្រស់ស្អាតម្នាក់ ឃេីញបុរសជនជាតិជប៉ុនដេីររេីសអេតចាយ ក៏បានទិញទូរស័ព្ទជូនមួយគ្រឿង និងជូនថវិកាខ្លះ ព្រមទាំងបានរៀបរាប់ថា
កាលពីរសៀលម្សិលមិញនេះ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ Kashino Nita បានសរសេរចែករំែលក នូវរឿងរ៉ាវមួយ ទាក់ទងទៅនឹងបុរសជនជាតិជប៉ុនម្នាក់ ហាក់ដូចជួបបញ្ហាមួយចំនួន រហូតដល់ថ្នាក់មិនមានថវិកា ទិញសំបុត្រយន្ដហោះ ត្រលប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ដូច្នេះហើយ ដោយសារតែគ្មានជម្រើស គាត់ក៏សម្រេចចិត្ត ដើររើសអេតចាយ ដើម្បីបានប្រាក់កម្រៃបន្ដិចបន្ដួចចិញ្ចឹមជីវិតតែម្ដង។ ម្ចាស់គណនីរូបនេះ បានសរសេររៀបរាប់ប្រាប់ឱ្យដឹងថា៖
“បានជួបជនជាតិជប៉ុនដែលធ្លាក់ខ្លួនរេីសអេតចាយហើយ បេីតាមការសួរនាំពីគាត់ គឺថាគាត់មិនមានសាច់ញាតិអីច្រើនទេនៅជប៉ុន គឺមានតែប្អូនប្រុសម្នាក់តែប្អូនប្រុសគាត់គឺជាកម្មករចឹងប្អូនគាត់គ្មានលុយទិញសំបុត្រយន្តហោះអោយគាត់ទេ ហេីយខាងទូតជប៉ុន ជប៉ុនក៏មិនបានចេញថ្លៃសំបុត្រយន្តហោះអោយគាត់ដែរ ចឹងហើយគាត់មានតែរេីសអេតចាយបានមួយថ្ងៃ2$ទុកទិញបាយហូបទេ។ ខ្ញុំបានទិញទូរស័ព្ទអោយគាត់មួយគ្រឿង ដេីម្បីអោយគាត់អាចមានលេខទំនាក់ទំនងនិងអោយលុយគាត់ខ្លះដេីម្បីទុកទិញចំណីអាហារ។
សូមបងៗអូនៗជួយស៊ែរផុសនេះផង ដេីម្បីអោយអ្នកដែលចង់ជួយគាត់អាចជួយសម្រាលជីវភាពគាត់ខ្លះ ហេីយពួកយើងក៏អាចជួយគ្នាចូលលុយ ដេីម្បីអោយគាត់អាចទិញសំបុត្រយន្តហោះបានត្រឡប់ទៅផ្ទះវិញ អ្នកទាំងអស់គ្នាអាចជួបគាត់ផ្ទាល់ គាត់នៅមុខវត្តបុទុមនៅម្តុំបន្ទប់ទឹក គាត់គេងលេីបង់ជិតបន្ទប់ទឹកហ្នឹងឯង“៕