សូមចូលរួមរំលែកផង នារីម្នាក់មានរូបសម្រស់ស្អាតណាស់់ តែបែរជាត្រូវទទួលមរណភាព ទាំងវ័យក្មេង ដោយសារតែ
ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះនារីម្នាក់ ដែលរូបនាងបានស្លា ប់បាត់បង់ជីវិតទាំងនៅវ័យក្មេង ធ្វើឲ្យមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារទាំងមូល ជាពិសេសឪពុកម្ដាយមានក្តីរន្ធត់ចិត្តឥតឧបមា មិនគួរណាមកជួបរឿងអកុសលបាត់បង់កូនជាទីស្រឡាញ់លឿនបែបនេះទៅវិញ។
នាទីដែលបានស្លា ប់ខាងលេីមានឈ្មោះ គន្ធា ភេទស្រី អាយុ២២ឆ្នាំ បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ខែមករា ឆ្នាំ២០២១ ដោយសារជំងឺរលាកស្រោមខួរក្បាល នៅវេលាម៉ោង ០៦និង៤៥នាទីយប់។ ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ស៊ុនឡាយ លក់សំលៀកបំពាក់ នារីទាន់សម័យ បានបង្ហោះសារថា៖«ខ្ញុំ ពិតជាសោកស្តាយណាស់ មនុស្សល្អដូចប្អូនស្រី សូមប្អូនស្រីទៅអោយបានសុខណាអូនគន្ធា»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធរបស់ប្អូនស្រីឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។