គាត់គឺជាជាអ្នកយកព័ត៍មានឱ្យប៉ុស្ត៍ទូរទស្សន៍ បានដួល ធ្លាក់ខ្លួនឈឺ ត្រូវបានលោកស្រី ទ្រី ដាណា អាណិត ក៏បានជួយឧបត្ថម្ភសម្រាប់ព្យាបាល នូវថវិកាចំនួន
លោកស្រី ទ្រី ដាណា រួមនឹងស្វាមីរបស់គាត់ នោះគឺ លោក ហុីង បញ្ញារិទ្ធ ដែលអ្នកទាំងពីរ គឺជាម្ចាស់ហាងមាសពេជ្រ ដ៏ធំមួយក្នុងប្រទេសកម្ពុជា ហើយថែមទាំងជាម្ចាស់ផលិតផលគ្រឿងសម្អាងយីហោម៉ាក NNP ដែលជានិច្ចកាល មហាជនតែងតែឃើញវត្ដមានអ្នកទាំងពីរ ចុះទៅធ្វើអំពើសប្បុរសធម៍ចែកទាន ទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែជួបទុក្ខលំបាកខ្វះខាត តាមបណ្ដាខេត្ដនានាជាដើម។
ជាក់ស្ដែង នាល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយទទួលបានដំណឹងថា អ៊ំប្រុសម្នាក់ ដែលជាអ្នកយកព័ត៍មាន អោយស្ថាប័នទូរទស្សន៍មួយ បានដួល ហើយត្រូវបានគេដឹកបញ្ចូនទៅព្យាបាល នៅមន្ទីរពេទ្យរុស្សុី រួចមក ភ្លាមៗនោះ លោកស្រី ទ្រី ដាណា ក៏បានឧបត្ថម្ភនូវថវិកាចំនួន ២.០០០ដុល្លារ ដើម្បីជួយសម្រួលដល់ការព្យាបាល។ លោកស្រី ទ្រី ដាណា បានថ្លែងប្រាប់ឱ្យដឹងថា៖
“អាណិតលោកពូណាស់ គាត់ជាអ្នកយកព័ត៍មានឱ្យប៉ុស្ត៍ទូរទស្សន៍ ទើបឃើញចូលរួមកម្មវិធីនាងខ្ញុំកាលថ្ងៃមុននេះ។ មានគេប្រាប់ថា គាត់ដួលកាលល្ងាចមិញ ឥឡូវកម្រើកលែងរួច សួរនាំក៏អត់ដឹងអី គាត់អាយុ ៦៨ឆ្នាំហើយ តែនៅអាចធ្វើការ លីកាមេរ៉ាយកព័ត៍មានបាន។ ឥឡូវគាត់កំពុងសម្រាកនៅពេទ្យរុស្ស៊ី នាងខ្ញុំមានតែជូនពរលោកពូឆាប់ជាឡើងវិញ នាងខ្ញុំ និងស្វាមីជួយឧបត្ថម្ភការព្យាបាល 2000$ ដើម្បីលោកពូអាចឆាប់បានធូរស្រាល”៕