សូមចូលរួមសោកស្តាយផង បុរសម្នាក់ដែលមានជំនាញខាងផាត់មុខបានយ៉ាងល្អ ត្រូវបានទទួលមរណភាពទាំងវ័យ ដោយសារតែ
នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ Bun Sopheavy បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមានបុរសម្នាក់ឈ្មោះ បញ្ញា អាយុ ២៩ឆ្នាំ បានទទួលមរណភាព ចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ពិតជាគួរឲ្យរន្ធត់ចិត្តខ្លាំងណាស់។
ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុករូបនេះបានសម្តែងនូវអារម្មណ៍សោកស្ដាយជាពន់ពេក និងបានសរសេររៀបរាប់ឲ្យដឹងថា៖«រូបមួយនេះ ខ្ញុំស្រលាញ់ការផាត់មុខរបស់បងខ្លាំងណាស់ គាត់ទៅបានសុខហេីយ ជាតិក្រោយសូមកុំអោយអាយុខ្លីដូចជាតិនេះណាបង មានជាតិក្រោយសូមអោយជួបមនុស្សល្អល្អដូចបងទៀតណា»។ ជាមួយគ្នានេះ បេីតាមព័ត៌មានបឋមទទួលបានពីប្រភពដដែលខាងលើបានបញ្ជាក់ឲ្យដឹងអំពីមូលហេតុនៃការស្លា ប់តាមរយៈការខមិនប្រាប់ទៅកាន់មហាជន គឺដោយសារតែជំងឺសួត។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុសបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។