សូមចូលរួមរំលែកទុក្ខផង បុរសម្នាក់ទើបតែរៀបចំកម្មវិធីរំលឹកខួបអនុស្សាវរីយ៍ ស្រលាញ់គ្នាជាមួយសង្សាររយៈពេល ២ឆ្នាំ បែរជាត្រូវទទួលមរណភាព ដោយសារតែ
រាជធានីភ្នំពេញ៖ យុវជនម្នាក់បានបេីកម៉ូតូ ត្រលប់មកពីដើរលេងរំលឹកខួបអនុស្សាវរីយ៍ (Anniversary) ស្រលាញ់គ្នាជាមួយសង្សាររយៈពេល ២ឆ្នាំ ស្រាប់តែជួបរឿង អកុសល បុកឃឿនពុះចែកទ្រូងផ្លូវ បណ្តាលអោយបោក ក្បាលស្លា ប់ ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងរ ន្ធ ត់ជាទីបំផុត នៅតាមបណ្ដោយ មហាវិថី សហព័ន្ធរុស្ស៊ី ជិតស្តុបក្តាន់២ សង្កាត់ស្រះចក ខណ្ឌដូនពេញ វេលាម៉ោង ៣៖១០នាទីទៀបភ្លឺ ឆ្លងចូលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។
ជ ន រង គ្រោះ ដែលបានស្លា ប់ បាត់បង់ ជីវិត យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍ខាងលើនេះ មានឈ្មោះ ហង្សមាស សុវណ្ណចេស្ដា អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរធ្វើការ នៅក្នុងហាង អ៊ីនធឺណិត។ សូមជម្រាបផងដែរថា ចំពោះទីតាំងកើតហេតុខាងលើ គឺធ្លាប់មានរថយន្ដមិនចាំម៉ាក បានបើកមកបុ ក ឃឿន ពុះចែកផ្លូវខាងលើបណ្ដាលឲ្យដុំថ្មនេះ ខ្ទាតចេញមកផ្លូវម្ខាងទៀត តាំងពីម៉ោងប្រហែល ១១យប់ ថ្ងៃទី០៨ ខែកុម្ភៈ មកម្ល៉េះ
ក្រោយមករំលងបានប៉ុន្មាន ក៏មានរថយន្ដម៉ាក TOYOTA PRUIS មួយគ្រឿងទៀត ក៏បានជិះមកបុ ក ឃឿន នេះទៀត បណ្ដាលឲ្យខូតឡានយ៉ាងដំណំ ប៉ុន្ដែពុំមាននរណាម្នាក់ លើកដុំថ្មឃឿន នេះចេញនោះទេ ទើបធ្វើឲ្យជ ន រ ង គ្រោះ ជិះមកដល់មិនបានឃើញ ដោយសារតែងងឹតពេក និងភ្លៀវធ្លាក់ទៀតនោះ បានបើកបុ ក ស្លា ប់ បាត់បង់ ជីវិតតែម្ដង។