សូមចូលរួមរំលែកទុក្ខផង បុរសម្នាក់ដែលធ្លាប់ជាអតីតពលករនៅប្រទេសកូរ៉េ បានទទួលមរណភាពទាំងវ័យក្មេង ដោយសារតែ
ជីវិតសង្ខារមិនទៀងនោះឡើយ ព្រោះថាមនុស្សយើងម្នាក់ៗ នៅលើភពផែនដីមួយនេះ គ្មាននរណាម្នាក់ អាចជៀសផុត ឬគេចផុតពីសេចក្ដី ស្លា ប់ បាននោះទេ។ មនុស្សគ្រប់រូបអាចដឹងពីថ្ងៃចាប់កំណើត ប៉ុន្ដែមិនមាននរណាម្នាក់ អាចដឹងពីថ្ងៃដែលខ្លួនត្រូវចែកឋាននោះឡើយ! គ្រប់ការជួបជុំទាំងអស់ គឺនឹងមានពេលវេលាណាមួុយ ដែលនឹងត្រូវបែកគ្នា ព្រោះនេះ គឺជាច្បាប់នៃធម្មជាតិ បានកំណត់រួចរាល់ទៅហើយ។
ជាក់ស្ដែង កាលពីយប់ម្សិលមិញនេះ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ យុវជនម្នាក់ មានឈ្មោះ ជុំ ឌីស ធ្លាប់ជាអតីតពលករបម្រើការងារនៅប្រទេសកូរ៉េ ហើយគាត់ទើបតែវិលត្រលប់មករស់នៅប្រទេសកម្ពុជា មិនទាន់ដល់១ឆ្នាំស្រលបួលផង បែរជាជួបរឿងអ កុ ស ល រហូតបាត់បង់ ជី វិត ទាំងវ័យក្មេង ចាកចោលក្រុមគ្រួសារមិត្តភក្ដិ គឺដោយសារតែគ្រោះ ថ្នាក់ ច រាចរណ៍។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Meng Costa page បំណងល្អពីខ្ញុំ បានសរសេររៀបរាប់ឱ្យដឹងថា៖”សូមចូលរួមរំលែកទុក្ខផង ជីវិតមនុស្សមេីលមិនឃេីញ លឿនណាស់ក៏ទៅបាត់ មិត្តភក្តិបងប្អូននឹកស្មានមិនដល់ គាត់ឈ្មោះ ឌីស ស្លា ប់ កាលយប់មិញដោយគ្រោះ ថ្នាក់ នៅខ្មែរ គាត់ជាអតីតពលករនៅកូរ៉េ”។ ទន្ទឹមនឹងដំណឹងដ៏សែនក្រៀមក្រំបំផុតនេះ មហាជនជាច្រើន បានសម្ដែង នូវការសោកស្ដាយជាពន់ពេក ព្រមទាំងបានផ្ញើសាររំលែកទុក្ខ ទៅដល់ក្រុមគ្រួសារ ស ព និងសូមលើកដៃប្រណាំងបួងសួង ដល់វិញ្ញាណក្ខន្ធរបស់បងប្រុស ឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។