នារីរងគ្រោះដែលត្រូវគេ វា យ ឲ្យមាន រ បួ ស ស្នាមជាច្រើនកន្លែង ក្នុងហេតុការណ៍ជម្លោះរថយន្តនិងរថយន្ត បានចេញមុខនិយាយរៀបរាប់អំពីដំណើររឿងថា
កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ វេលាម៉ោងប្រមាណជា ១០និង៥០ នាទីយប់ មានករណីរថយន្ត និងរថយន្ត បានបើកឆ្លងស្តុបបណ្ដាលឱ្យមានជម្លោះបេីកកញ្ចក់ឌឺដងដាក់គ្នា រហូតឈានដល់ការប្រេីប្រាស់អំ ពេី ហិ ង្សា បង្កឲ្យស្ត្រីម្នាក់រងរបួសជាច្រើនកន្លែង ខណៈដែលជនបង្កបានតេទូរស័ព្ទហៅបក្សពួកជិះម៉ូតូមកកាក់រថយន្តភាគីម្ខាងទៀត។
បេីតាមសម្ដីរៀបរាប់ពីជន រង គ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Bee Yinna តាមរយៈទូរស័ព្ទបានឲ្យដឹងថា៖ «ខ្ញុំបានធ្វើដំណើរពីផ្សារអូរឫស្សីកាត់តាមស្តុបនាងគង្ហីងគោលដៅទៅផ្សារដេប៉ូក៏បានឈប់ស្តុប ចំណែកឯរថយន្តខាងជនបង្កបានធ្វើដំណើរចេញពីផ្លូវខាងហាងប្តូរលុយលីហួរ ក្រោយមកភ្លេីងខៀវខ្ញុំក៏បានបេីករថយន្តចេញទៅ ស្រាប់តែរថយន្តភាគីម្ខាងទៀតក៏បានជិះលឿនមកកាត់មុខឡានប្រញាប់ទៅមុន ទាំងភ្លេីងស្តុបគាត់មិនទាន់ខៀវទេ
ភ្លាមៗនោះខ្ញុំក៏សាផ្លេគាត់ហេតុអីជិះចឹង បេីចាប់ហ្រ្វាំងមិនទាន់មិនបុកគ្នាហេីយហី ដោយសំផ្លេបែបយេីងខឹង បន្ទាប់មកទៀតក៏ជិះវ៉ាគ្នាទៅវ៉ាគ្នាមក ហើយខាងជនបង្កក៏បានបេីកកញ្ចក់រថយន្តហេីយសួរគ្រួសារខ្ញុំថាហែងចង់ម៉េច ខ្ញុំក៏បានឃាត់គ្រួសារខ្ញុំអ្នកបេីកថាមិនបាច់ឈ្លោះជាមួយគាត់ទេ ខ្ញុំអ្នកនិយាយជាមួយគាត់ ព្រោះជាស្រីនិងស្រីដូចគ្នា ដោយខ្ញុំមិនចង់ឲ្យគ្រួសារខ្ញុំជាប្រុសជេគាត់ឬក៏ឈ្លោះជាមួយគាត់ជាស្រីទេ ខ្ញុំក៏មានជម្លោះតមាត់តសម្តីមួយគាត់ក្នុងហេតុការណ៍នេះដែរ ហើយក៏មានជម្លោះដល់បែបនេះទៅថាគាត់តេហៅគេមក ព្រោះយើងបានបេីកកញ្ចក់ជេគ្នាទៅមកថាជិះភ្លេីហេីយនៅមករករឿងអីទៀតអញ្ចឹងទៅ គិតថាមានតែឯងបែបលក្ខណៈយេីងខឹង ហើយគាត់ក៏តេរកគេ ហេីយថាមួយខណ្ឌនេះបិទទាំងអស់ទៅណាក៏អត់រួចដែរ គាត់និយាយចឹង បន្ទាប់មកខ្ញុំក៏ជិះត្រង់ហេីយប្រាប់គ្រួសារខ្ញុំថា បងបេីកទៅកន្លែងប៉ុស្តិ៍ផ្លូវសង្កាត់ហ្នឹង តែគាត់ថាអត់ស្គាល់ទេ ហើយភាគីម្ខាងទៀតថាហែងឈប់ឡាននិយាយគ្នា អត់មានទៅមុខទៀតទេ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមកកាក់ឡានខ្ញុំ អត់ដឹងមកពីណាទេមកលឿនមែនទែន ក៏មានរឿងដូចក្នុងវីដេអូហ្នឹងទៅ»។