សូមចូលរួមសោកស្តាយផង បុរសខ្មែរម្នាក់ធ្វើការនៅប្រទេសថៃ បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែ
នារសៀលថ្ងៃនេះដែរ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ «Sery Bmc» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមានខ្មែរយេីងម្នាក់ធ្វេីការនៅប្រទេសថៃ បានទទួលមរណភាព ចាកចោលក្រុមគ្រួសារទាំងនៅវ័យក្មេង ពិតជាគួរឲ្យរន្ធត់ចិត្តណាស់។
ម្ចាស់គណនីផេកហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«ឥឡូវនេះ សពប្អូនហូរ បានបញ្ជូនទៅស្រុកកំណើតវិញហើយ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គ្រោះថ្នាក់ ឆ ក់ ខ្សែភ្លើង ពេលកំពុងធ្វើការនៅបាងណា ខេត្តសមុទ្របាកាន សូមអោយវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុកិត្តភពចុះ»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។