ប្រពៃណាស់ លោក ផែង វណ្ណៈ បានចាត់តំណាងយកថវិកាឧបត្ថម្ភដល់ លៀង ចាន់ឡា ដេីម្បីជួយសម្រាលលំបាកខ្លះរបស់ម្ដាយនាង ដែលកំពុងតែមានជំងឺ
ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមក កញ្ញា លៀង ចាន់ឡា អតីតបេក្ខជនក្នុងកម្មវិធី X Factor Cambodia
បន្ទាប់ពីស្ងប់ស្ងាត់ក្នុងវិថីសិល្បៈមួយរយៈពេលរួចមក អ្វីដែលភ្ញាក់ផ្អេីលនោះ ស្រាប់តែនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ យោងតាមរយៈកិច្ចសម្ភាសន៍រវាងលោក អុឹម ជីវ៉ា ជាមួយប្អូនស្រី បានធ្វើមហាជនជាច្រើនមានការអាណិតអាសូរជាពន់ពេក បន្ទាប់ពីរូបនាងបានរៀបរាប់អំពីទុក្ខលំបាករបស់ខ្លួន ដែលសូម្បីតែលុយទិញបាយ និងលុយបង់ថ្លៃបន្ទប់ជួលក៏គ្មាននោះដែរ។
រីឯចំណែកម៉ូតូវិញ ក៏ត្រូវលក់អស់ទៀត ដោយសារព្យាបាលជំងឺធ្ងន់របស់ម្តាយ។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា លៀង ចាន់ឡា ក៏បានហូរទឹកភ្នែកលើកដៃសុំអោយបងប្អូនដែលមានហាងជួយហៅរូបនាងទៅច្រៀងផង ដែលនៅពេលនេះរូបនាងពិតជាអត់ខ្លាំងណាស់ រហូតស្ទេីរតែពេលខ្លះចង់បោះបង់ការងារពីសិល្បៈទៅធ្វើការងាររោងចក្រវិញ ក្រែងបានចំណូលខ្លះមកផ្គត់ផ្គង់ជីវភាពគ្រួសារ។
យ៉ាងណាមិញ ដោយក្តីអាណិតអាសូរនិងមេីលឃេីញគេផ្សាយថាកញ្ញា លៀង ចាន់ឡា កំពុងតែមានការខ្វះខាតខ្លាំងនោះ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោក ផែង វណ្ណៈ បានចាត់តំណាងយកថវិកាឧបត្ថម្ភដល់ប្អូនស្រី ចាន់ឡា តិចតួចតាមលទ្ធភាពដេីម្បីជួយសម្រាលដល់ការលំបាករបស់ម្ដាយនាងកំពុងមានជំងឺមហារីកមាត់ស្បូន។