លោក ផែង វណ្ណៈ បានបង្ហោះសារធ្ងន់ៗ ទៅកាន់ Ah Gi Leader ដែលបាននិយាយទូរស័ព្ទនិយាយស្រែកដាក់ម្តាយខ្លួនឯង ទាក់ទងនឹងសម្តែងរឿង ទុំទាវ 2021
ថៅកែលក់ឡេ សាច់សខ្ចី ពីរនាក់បងប្អូន នោះគឺ កញ្ញា តេង សុីណាត ហៅ អាជី និងកញ្ញា តេង ដាណា ហៅ អាមុី ត្រូវបានមជ្ឈដ្ឋានមហាជន ផ្ទុះការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីខ្លួន បានថតសម្ដែង នូវរឿងបែបខ្លីមួយ ដែលមានចំណងជើងថា “ទុំទាវឆ្នាំ២០២១” ធ្វើឲ្យប៉ះពាល់ដល់វប្បធម៍ សាសនា ប្រពៃណីខ្មែរ យ៉ាងធ្ងន់ធ្ងរ។ ចំពោះរឿងមួយនេះ បងប្អូនទាំងពីរខាងលើ ក៏បានចេញមុខសុំទោសមហាជនជាសាធារណៈ និងសូមការសណ្ដុះប្រណី នូវរាល់កំហុសឆ្គងរបស់ខ្លួន ដោយសម្ដែងទៅជ្រុលជ្រួសបែបនេះ ដោយលើកសំអាងថា មកពីខ្លួនមិនដឹង ហើយគ្រាន់តែចង់ធ្វើឲ្យមហាជនសើចតែប៉ុណ្ណោះ។
បន្ទាប់ពីមហាជនមួយចំនួនធំ បានរិះគន់ យ៉ាងចាស់ដៃ និងមួយចំនួនធំទៀត បាននាំគ្នាជេ រ ប្រទេច ហើយជាន់ពន្លិ ច ស្ទើរតែងើបមុខមិនរួច ធ្វើឲ្យកញ្ញា តេង សុីណាត ហៅ អាជី កើតទុក្ខយ៉ាងខ្លាំង រហូតដល់ថ្នាក់ឡាយវីដេអូ ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ហើយតេទូរស័ព្ទទៅកាន់ម្ដាយរបស់ខ្លួន ដោយបានស្រែកយំស្ដីឲ្យគាត់ថា “ខ្ញុំស្រែកដាក់ម៉ាក់ឯងហ្នឹង ម៉ាក់ឯងមិនយល់ពីអារម្មណ៍ខ្ញុំទេ”។
ក្រោយពីបានស្ដាប់ នូវពាក្យសម្ដីមិនសមរម្យរបស់កញ្ញា អាជី ដែលបានប្រើប្រាស់ទៅលើម្ដាយរបស់ខ្លួនរួចមក ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ផែង វណ្ណៈ ក៏បានដាក់ពាក្យធ្ងន់ៗប៉ុន្មានម៉ាត់ថា៖”ដល់វគ្គសំដែងតួអោយគេអាណិត គ្រាន់តែនិយាយជាមួយម្ដាយក៏ថតយកមកបង្ហោះលេីបណ្ដាញសង្គមដែរ ហេីយនិយាយស្រែកដាក់ម៉ែខ្លួនឯង ដូចម៉ែមិនដល់ខ្លួន។ បេីមីឆ្កួ ត ឯងមិនដឹងថាខ្លួនខុសអី ចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ទៅដឹងហេីយ ឈប់សំដែងអោយអ ញ ស្អប់កាន់តែខ្លាំង“។