សូមចូលរួមរំលែកទុក្ខផង ខំទៅប្រទេសកូរ៉េ ដើម្បប្រឹងរកលុយចិញ្ចឹមកូន អោយកូនរៀនអោយចប់ តែ អ កុ ស ល ត្រូវទទួលមរណភាពចាកចោលកូនៗ ដោយសារតែ
កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក Meng Costa page បំណងល្អពីខ្ញុំ បានប្រាប់ឱ្យដឹង នូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈមានពលករខ្មែរយើងម្នាក់ បម្រើការងារនៅប្រទេស កូរ៉េ បានទទួលមរណភាពចាកចោលប្រពន្ធ និងកូនជាទីស្រលាញ់ ពិតជាគួរឲ្យ រ ន្ធ ត់ ចិត្តជាទីបំផុត។
ក្នុងនោះដែរ បើតាមរយៈប្រភពខាងលើ បានសរសេររៀបរាប់ឱ្យដឹងថា៖”សូមចូលរួមរំលែកទុក្ខផង គាត់ឈ្មោះ មាស សាវឿន អាយុ៤៨ឆ្នាំ ធ្វេីការនៅតំបន់ មុកផូ ថេប៊ូល (០៦១) បានជួប គ្រោះ ថ្នាក់ ចរា ចរណ៍ បាត់ បង់ ជីវិត នៅកន្លែងកេីតហេតុ ពេលចេញពីថែមម៉ោងការងារយប់មិញវេលាម៉ោង ៩ ៤០នាទី។
គាត់មានទីលំនៅ៖ ភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ គាត់មកប្រទេសកូរ៉េប្រឹងរកលុយចិញ្ចឹមកូនច្រេីននាក់ ដេីម្បីអោយកូនរៀនអោយចប់ ប៉ុន្តែមកជួបរឿងអកុសលបែបនេះ បងប្អូនញាតិមិត្តដែលគាត់ អាចជួយឧបត្ថម្ភដល់គ្រួសារគាត់ផងតាមរយៈលេខកុង ធនាគារ Hana៖ 722-910324-33407 preung sopheap
ទំនាក់ទំនងសាកសួរ៖ 010-6466-6168”។ ទន្ទឹមនឹងដំណឹងដ៏សែនក្រៀមក្រំបំផុតនេះ មហាជនជាច្រើន បានសម្ដែងនូវការសោកស្ដាយជាពន់ពេក ព្រមទាំងបានផ្ញើសាររំលែកទុក្ខ ទៅដល់ក្រុមគ្រួសារ ស ព និងសូមលើកដៃប្រណាំងបួងសួង ដល់វិញ្ញា ណ ក្ខ ន្ធ របស់បងប្រុសឆាប់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។