ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតអញ្ជើញ អ្នកដែលសម្ដែងរឿង ទុំទាវ 2021 បែបកំប្លែង ចូលខ្លួនមកបំភ្លឺជាកំហិត អោយបានមុនថ្ងៃទី
ថៅកែលក់ឡេ សាច់សខ្ចី ពីរនាក់បងប្អូន នោះគឺ កញ្ញា តេង សុីណាត ហៅ អាជី និងកញ្ញា តេង ដាណា ហៅ អាមុី ត្រូវបានមជ្ឈដ្ឋានមហាជន ផ្ទុះការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីខ្លួន បានថតសម្ដែង នូវរឿងភាគបែបខ្លីមួយ ដែលមានចំណងជើងថា “ទុំទាវ ឆ្នាំ២០២១” ធ្វើឲ្យប៉ះពាល់ដល់ វប្បធម៍ សាសនា ប្រពៃណីខ្មែរ យ៉ាងធ្ងន់ ធ្ងរ។
យ៉ាងណាមិញ នៅមុននេះបន្ដិច នារសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង ទៅលើរឿង ទុំទាវ ឆ្នាំ២០២១ រួចមក ពេលនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតអញ្ជើញម្ចាស់ផេក Hokima និងអ្នកសម្ដែងរឿង ទុំទាវ ក្នុងផេក Hokima ចូលទៅកាន់ទីស្ដីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៩៖០០នាទីព្រឹក ខាងមុខនេះ ជាកំហិត។ បើពុំដូច្នោះទេ ក្រសួងនឹងបន្ដនីតិវិធី ចា ត់ វិ ធានការ តាមផ្លូវច្បាប់ ដោយការចាំបាច់។
សូមជម្រាបផងដែរថា កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បងប្អូនទាំងពីរនាក់ខាងលើ ក៏បានចេញវីដេអូ សុំទោសមហាជនជាសាធារណៈ និងទទួលស្គាល់រាល់កំហុសឆ្គងរបស់ខ្លួន។ ក្នុងនោះដែរ បើតាមរយៈខ្លឹមសារ ក្នុងវីដេអូ កញ្ញា តេង ដាណា ហៅ អាមុី បាននិយាយរៀបរាប់ថា៖”ទាក់ទងនឹងរឿង ទុំទាវ ឆ្នាំ២០២១ បែបកំប្លែង ដែលក្រុមរបស់ពួកខ្ញុំ បានសម្ដែង មានការខុសឆ្គង គឺថ្ងៃហ្នឹង នាងខ្ញុំចេញមកទទួលស្គាល់កំហុសពិតមែន ដែលពួកខ្ញុំសម្ដែងទៅមានការខុសឆ្គង ហើយនាងខ្ញុំ ពិតជាទទួលស្គាល់កំហុសមែន ថាសម្ដែងទៅខុស ប៉ុន្ដែពួកខ្ញុំ ក៏មិនដឹងដែលថា រឿងហ្នឹងទាក់ទងទៅនឹងអក្សរសិល្ប៍ខ្មែរ និងសាសនា បើពួកខ្ញុំដឹង ក៏អត់សម្ដែងចឹងដែរ ហើយពួកខ្ញុំក៏អត់មានចេតនា អោយប៉ះពាល់ដល់សាសនា និងក្រសួងនោះទេ”។ កញ្ញា តេង សុីណាត ហៅ អាជី បានបន្ដទៀតថា៖”គ្រាន់ដោយសារសាច់រឿងនេះ អាចនិយាយបានថា ពួកខ្ញុំធ្លាប់បានឃើញ គេយកស្បងជីពរ យកទៅពាក់នៅលើឆាក នៅលើអីចឹងទៅ ពួកខ្ញុំធ្វើការសម្ដែងទៅ ក្រែង ល៎ អត់មានបញ្ហាអី ចឹងបានពួកខ្ញុំធ្វើការសម្ដែង ជាលក្ខណៈបែបកំប្លែង ប៉ុន្ដែនៅក្នុងសាច់រឿងហ្នឹង ក៏អត់មាននិយាយពាក្យ អ សុ រ ស ឬក៏លក្ខណៈដែលនិយាយប៉ះពាល់ទៅដល់ សង្គមយើងខ្លាំងដែរ គ្រាន់តែថា ពួកខ្ញុំសម្ដែងបែបកំប្លែងៗ ដើម្បីអោយបងប្អូនយើងបានសើចទាំងអស់គ្នា។ ហើយក្រោយពួកខ្ញុំ ផុសបានរយៈពេល ២-៣ម៉ោងរួចមក មានការរិះគន់ ពួកខ្ញុំក៏បានធ្វើការលុបចោលវិញភ្លាមផងដែរ”។