ទីបំផុត Ah Gi Leader ព្រមទាំងប្អូនស្រី បានចេញវីដេអូសុំទោសជាសាធារណៈ ព្រមទទួលស្គាល់កំហុសរបស់ខ្លួន ក្នុងការសម្តែងរឿងទុំទាវ 2021 បែបកំប្លែង
ថៅកែលក់ឡេ សាច់សខ្ចី ពីរនាក់បងប្អូន នោះគឺ កញ្ញា តេង សុីណាត ហៅ អាជី និងកញ្ញា តេង ដាណា ហៅ អាមុី ត្រូវបានមជ្ឈដ្ឋានមហាជន ផ្ទុះការរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីខ្លួន បានថតសម្ដែង នូវរឿងភាគបែបខ្លីមួយ ដែលមានចំណងជើងថា “ទុំទាវ ឆ្នាំ២០២១” ធ្វើឲ្យប៉ះពាល់ដល់ វប្បធម៍ សាសនា ប្រពៃណីខ្មែរ យ៉ាង ធ្ង ន់ ធ្ងរ។
យ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បន្ទាប់ពីមានការរិះគន់ យ៉ាងខ្លាំង និងស្នើឲ្យក្រសួង វប្បធម៍ និងវិចិត្រសិល្បៈ មេត្ដាចាត់វិធានការទៅលើពីរនាក់បងប្អូននេះរួចមក ពេលនេះ ពួកគាត់ទាំងពីរ ក៏បានចេញវីដេអូ សុំទោសមហាជនជាសាធារណៈ និងទទួលស្គាល់រាល់កំហុសឆ្គងរបស់ខ្លួន។
កញ្ញា តេង ដាណា ហៅ អាមុី បាននិយាយរៀបរាប់ថា៖”ទាក់ទងនឹងរឿង ទុំទាវ ឆ្នាំ២០២១ បែបកំប្លែង ដែលក្រុមរបស់ពួកខ្ញុំ បានសម្ដែង មានការខុសឆ្គង គឺថ្ងៃហ្នឹង នាងខ្ញុំចេញមកទទួលស្គាល់កំហុសពិតមែន ដែលពួកខ្ញុំសម្ដែងទៅមានការខុសឆ្គង ហើយនាងខ្ញុំ ពិតជាទទួលស្គាល់កំហុសមែន ថាសម្ដែងទៅខុស ប៉ុន្ដែពួកខ្ញុំ ក៏មិនដឹងដែលថា រឿងហ្នឹងទាក់ទងទៅនឹងអក្សរសិល្ប៍ខ្មែរ និងសា ស នា បើពួកខ្ញុំដឹង ក៏អត់សម្ដែងចឹងដែរ ហើយពួកខ្ញុំក៏អត់មានចេតនា អោយប៉ះពាល់ដល់សាសនា និងក្រសួងនោះទេ”។ កញ្ញា តេង សុីណាត ហៅ អាជី បានបន្ដទៀតថា៖”គ្រាន់ដោយសារសាច់រឿងនេះ អាចនិយាយបានថា ពួកខ្ញុំធ្លាប់បានឃើញ គេយកស្បងជីពរ យកទៅពាក់នៅលើឆាក នៅលើអីចឹងទៅ ពួកខ្ញុំធ្វើការសម្ដែងទៅ ក្រែង ល៎ អត់មានបញ្ហាអី ចឹងបានពួកខ្ញុំធ្វើការសម្ដែង ជាលក្ខណៈបែបកំប្លែង ប៉ុន្ដែនៅក្នុងសាច់រឿងហ្នឹង ក៏អត់មាននិយាយពាក្យ អ សុ រស ឬក៏លក្ខណៈដែលនិយាយប៉ះពាល់ទៅដល់ សង្គមយើងខ្លាំងដែរ គ្រាន់តែថា ពួកខ្ញុំសម្ដែងបែបកំប្លែងៗ ដើម្បីអោយបងប្អូនយើងបានសើចទាំងអស់គ្នា។ ហើយក្រោយពួកខ្ញុំ ផុសបានរយៈពេល ២-៣ម៉ោងរួចមក មានការរិះគន់ ពួកខ្ញុំក៏បានធ្វើការលុបចោលវិញភ្លាមផងដែរ”។
សូមទស្សនាវីដេអូខាងក្រោម