សូមចូលរួមសោកស្តាយផង សល់តែ៤ថ្ងៃទៀតចូលរោងការហើយ តែបែរជាខាងប្រុសត្រូវទទួលមរណភាព ដោយសារតែ
ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះបុរសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Tra Single មានអាយុ ២៧ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃអង្គារ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដោយសារចង.ក សម្លា.ប់ខ្លួន ធ្វើឲ្យមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារទាំងមូល ជាពិសេសគូដណ្ដឹង និងឪពុកម្តាយមានក្តីរន្ធ ត់ ចិត្តជាខ្លាំង។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ SokSela Hun បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលចិត្តជាខ្លាំងថា៖«R.I.P ណាបងប្រុស មានជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀត អាណិតពួកម៉ាក់ណាស់ សល់តែ៤ថ្ងៃទៀតដល់ថ្ងៃការហើយ ត្រូវមកជួបរឿងបែបនេះ»។ ចំពោះមូលហេតុដែលធ្វេីឲ្យប្អូនប្រុសខាងលេីសម្រេចប ញ្ច ប់ជីវិតរបស់ខ្លួនបែបនេះ នៅមិនទាន់មានការបញ្ជាក់ឲ្យដឹងនៅឡើយនោះទេ។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។