លោកស្រី ទ្រី ដាណា ឃើញអ៊ំស្រីម្នាក់ដើររើសសំរាមទាំងកណ្តាលថ្ងៃក្តៅ ក៏ចុះសួរនាំ គាត់ប្រាប់ថាគាត់មករើសសំរាមដើម្បីយកលុយទៅទិញថ្នាំព្យាបាលជំងឺអោយប្តីគាត់ លោកស្រីក៏បានជូនថវិកាទៅគាត់ចំនួន
លោកស្រី ទ្រី ដាណា រួមនឹងស្វាមីរបស់គាត់ នោះគឺ លោក ហុីង បញ្ញារិទ្ធ ដែលអ្នកទាំងពីរ គឺជាម្ចាស់ហាងមាសពេជ្រ ដ៏ធំមួយក្នុងប្រទេសកម្ពុជា ហើយថែមទាំងជាម្ចាស់ផលិតផលគ្រឿងសម្អាងយីហោម៉ាក NNP ដែលជានិច្ចកាល មហាជនតែងតែឃើញវត្ដមានអ្នកទាំងពីរ ចុះទៅធ្វើអំពើសប្បុរសធម៍ចែកទាន ទៅដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែជួបទុក្ខលំបាកខ្វះខាត តាមបណ្ដាខេត្ដនានាជាដើម។
ជាក់ស្ដែង កាលពីព្រឹកមិញនេះ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ លោកស្រី ទ្រី ដាណា រួមនឹងស្វាមី បានធ្វើដំណើរតាមផ្លូវ ក៏បានប្រទះជួបស្រ្ដីម្នាក់ ដែលកំពុងតែរើស ដប និងកំប៉ុង ដើម្បីបានថវិកាខ្លះយកទៅព្យាបាលប្ដីរបស់គាត់ ដែលកំពុងតែសម្រាកព្យាបាលជំងឺ។ ភា្លមៗនោះ លោកស្រី ទ្រី ដាណា ក៏បានជូនថវិកាចំនួន ៥០មុឺនរៀល ទៅកាន់ស្រ្ដីរូបនោះ ដើម្បីអាចជួយសម្រាលបន្ទុករបស់គាត់បានខ្លះ។ លោកស្រី ទ្រី ដាណា ថ្លែងប្រាប់ឱ្យដឹងថា៖
“ធ្វើការតាម ផ្លូវក៏ឃើញអ៊ំស្រីម្នាក់ដើររើសសំរាមហើយក៏បានចុះសួរនាំគាត់ដល់ពេលសួរទៅគាត់ឆ្លើយថាគាត់មករើសសំរាមដើម្បីយកលុយទៅទិញថ្នាំព្យាបាលឱ្យប្តីរបស់គាត់ពីមុនប្ដីរបស់គាត់និងគាត់ដើររើសរួមគ្នាហើយមានរម៉ក់ដើម្បីដឹក តែដល់ពេលដែលប្ដីគាត់ធ្លាក់ខ្លួនឈឺក៏គាត់លក់រម៉កនោះមកយកលុយទៅជាបាលឥឡូវមិនទាន់ជាទេ ដោយសារគ្មានរម៉កដឹកដូច្នេះអ៊ុំស្រីក៏ដើររើសដើម្បីបន្តទិញថ្នាំឱ្យប្ដីរបស់គាត់ទៀត ខ្ញុំមិនបានឃើញប្តីរបស់គាត់ទេតែក៏ខ្ញុំជូនជាថវិកាបន្តិចបន្តួចគ្រាន់សម្រាលបន្ទុកគាត់ខ្លះ”។
សូមទស្សនាវីដេអូខាងក្រោម