សូមចូលរួមសោកស្តាយផង ទើបតែរៀបការរួច សុខចិត្តឃ្លាតឆ្ងាយពីប្រពន្ធរបស់ខ្លួន ទៅធ្វើការនៅប្រទេសកូរ៉េ តែបែរជាត្រូវទទួលមរណភាព ចាកចោលភរិយាទាំងវ័យក្មេងទៅវិញ
នាល្ងាចថ្ងៃនេះដែរ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ យោងតាមរយៈគណនីផេកហ្វេសប៊ុកឈ្មោះ «Meng Costa Page បំណងល្អពីខ្ញុំ» បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមានពលករខ្មែរយេីងម្នាក់ធ្វេីការនៅប្រទេសកូរ៉េ បានទទួលមរណភាព ចាកចោលក្រុមគ្រួសារទាំងនៅវ័យក្មេង ពិតជាគួរឲ្យរន្ធត់ចិត្តណាស់។
ម្ចាស់គណនីផេកហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«ដំណឹងអកុសល ព្រឹកមិញពលករខ្មែរយេីងម្នាក់ឈ្មោះ សួន ឡៃ អាយុ៣១ឆ្នាំ បានដេកស្លា ប់នៅតំបន់យ៉ជូ ០៣១ ជាអ្នកខេត្តព្រៃវែង។ (ពត៌មានលំអិតបន្ថែមពេលក្រោយ)»។ ជាមួយគ្នានេះ បេីយោងតាមរយៈគណនីហ្វេសប៊ុកមួយទៀតដែលមានឈ្មោះ Thida ON បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំងថា៖
«បងស្រីតេប្រាប់មិញថាគាត់បានស្លា ប់យប់មិញហើយ ខ្ញុំលឺស្លុតចិត្តណាស់ មនុស្សធ្លាប់តែនិយាយលេងសើចនឹងគ្នាម៉េចក៏ដាច់ចិត្តទៅចោលខ្ញុំចឹង វាលឿនពេកហើយ ចូលរួមរំលែកទុក្ខដល់គ្រួសារបងផង អាណិតបងណាស់ទើបរៀបការដើម្បីអនាគតសុខចិត្តឃ្លាយឆ្ងាយពីប្រពន្ធមួយរយៈ ជួយស៊ែរអោយអ្នកផ្ទះគាត់បានដឹងផង។ ខែត្រជាក់ហើយបងប្អូនខ្មែរយើងនៅកូរ៉េថែរក្សារសុខភាពផង»។ ចំពោះមូលហេតុនៃការស្លា ប់នៅមិនទាន់មានការបញ្ជាក់ឲ្យដឹងនៅឡើយនោះទេ ព័ត៌មានលំអិតបន្ថែមនឹងជម្រាបជូននៅពេលក្រោយ។