គាត់គឺជាគ្រូពេទ្យដែលក្រីក្រជាងគេ លើពិភពលោក មូលហេតុដែលគាត់ក្លាយជាគ្រូពេទ្យក្រីក្រ គឺដោយសារតែ
កាលពីម្សិលមិញនេះ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ លោកតាម្នាក់ ជាវេជ្ជបណ្ឌិត ស្ថិតនៅខេត្ត កំពង់ឆ្នាំង បានថ្លែងប្រាប់ឱ្យដឹងថា គាត់គឺជាគ្រូម្នាក់ ដែលមានជីវភាពក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ ក៏ព្រោះដោយសារតែ គាត់មានការយោគយល់ ទៅដល់អ្នកជម្ងឺដែលមាន ជីវៈភាពក្រីក្រខ្លាំង ហើយមានជម្ងឺធ្ងន់ដែលគ្មានគ្រូពេទ្យណាម្នាក់ អាចព្យាបាលជំងឺពួកគាត់ អោយរស់ជីវិតបាន ហើយគាត់សុខចិត្តចេញថវិកាផ្ទាល់ខ្លួន និងមិនគិតថ្លៃព្យាបាលថែមទៀតផង ដើម្បីចូលរួមចំណែកជួយសង្រ្គោះជីវិតអ្នកក្រ។ តាមរយៈសំណេរ ដែលបង្ហោះឡើង ដោយលោក វេជ្ជបណ្ឌិត សាំង គឹម យ៉ាន បានថ្លែងប្រាប់ឱ្យដឹងថា៖
“ខ្ញុំវេជ្ជបណ្ឌិត សាំង គឹម យ៉ាន សូមជំរាបបងប្អូនជាតិខ្មែរ និងមិត្តភក្តិ រួមជំនាន់ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសអោយបានជ្រាបថា ខ្ញុំគឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ។ ប្រហែលមិនជឿខ្ញុំទេ មូលហេតុមកពីខ្ញុំ មានការយោគយល់ដល់អ្នកជម្ងឺដែលពួកគាត់មាន ជីវៈភាពក្រីក្រខ្លាំងពេក ហើយមានជម្ងឺធ្ងន់ដែលគ្មានគ្រូពេទ្យណាម្នាក់ អាចព្យាបាលជំងឺពួកគាត់ អោយរស់ជីវិតបាន
បងប្អូនអាចឃើញបន្ទប់ចំនួន ២ នៅពីក្រោយខ្នងខ្ញុំ បន្ទប់ទាំង ២ នេះហើយដែលខ្ញុំខំសន្សំលុយអស់រយៈពេលជាច្រើនខែ ទើបអាចសាងសង់បាន ដើម្បីទុកឲ្យអ្នកជម្ងឺមហារីកឈា ម ឈ្មោះ Leukemia and Cml មកសំរាកព្យាបាល តែខ្ញុំពុំដែលគិតថ្លៃបន្ទប់ពីអ្នកជម្ងឺទាំងអស់នោះទេ ហើយថែមទាំងជួយចេញថ្លៃទឹកភ្លើង អោយពួកគាត់ថែមទៀតផង ទាំងអស់នេះហើយទើបខ្ញុំ ក្លាយជាគ្រូពេទ្យដែលក្រជាងគេបំផុតលើពិភពលោក។ អ្នកក្រ ក៏ស្រឡាញ់ជីវិតដូចអ្នកមានដែរ ខ្ញុំខំប្រឹងប្រែង ព្យាបាលពួកគាត់ដោយមិនគិតសេវាព្យាបាល ខ្ញុំមានទីតាំងស្ថិតនៅ ឃុំច្រេស ស្រុក កំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ទូរស័ព្ទលេខ ០៧១២៨២៥៣៣៩ យើងចូលរួមសង្រ្គោះជីវិតអ្នកក្រ។
សូមទស្សនាវីដេអូខាងក្រោម