ក្រោយពី ឧកញ៉ា អ៊ាន សៀវមុី បានចូលខ្លួនមកបំភ្លឺនៅ សាលាដំបូងរាជធានីភ្នំពេញរួចមក ស្រាប់តែលោកស្រី ទ្រី ដាណា និងលោកជំទាវ ហ៊ុន សុី ណាត បានបង្ហោះសារបែបនេះថា
រាជធានីភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ មន្ដ្រីនគរបាល យុ ត្តិធ ម៌ កម្លាំងការិយាល័យស៊ើបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះទៅ ចា ប់ ខ្លួន ឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប៉ុន្ដែការ ចា ប់ ខ្លួននោះ មិនបានសម្រេចឡើយ ដោយឧកញ៉ា អ៊ាន សៀវម៉ី ដែលជាប់ ពា ក់ ព័ ន្ធ ប ណ្ដឹង បរិហា កេ រ្ដិ៍ នេះ បាន គេ ច ចេញពីផ្ទះរបស់ខ្លួន។ ដូច្នេះបន្ទាប់ពីឡោមព័ទ្ធផ្ទះខាងលើអស់ជាច្រើនម៉ោង និងរកមិនឃើញឧកញ៉ា អ៊ាន សៀវម៉ី កម្លាំងរបស់នាយកដ្ឋាននគរបាល ព្រហ្ម ទណ្ឌ បានសម្រេចដកចេញមកវិញ។ ប្រតិបត្តិការនេះ គឺអនុវត្តក្នុងនាមជាមន្ដ្រីនគរបាល យុ ត្តិ ធ ម៌ ដើម្បី ចា ប់ ខ្លួន ជ ន ត្រូវ ចោ ទ យកមកប្រគល់ជូនចៅក្រមស៊ើបសួរតែប៉ុណ្ណោះ ដើម្បីធ្វើការ សួ រ នាំ និងចា ត់ ប ន្ដ តាមនីតិវិធីច្បាប់។ ប៉ុន្ដែយ៉ាងណាមិញ នៅវេលាម៉ោង ១នឹង៥៥នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ឧកញ៉ា អ៊ាន សៀវមុី ក៏បានចូលខ្លួនមកបំភ្លឺនៅ សាលាដំបូងរាជធានីភ្នំពេញហេីយ។
ទន្ទឹមនឹងរឿងដ៏កក្រើតមួយនេះដែរ ស្រាប់តែលោកជំទាវ ហ៊ុន សុីណាត ក៏បានបង្ហោះសារមួយឃ្លា ដោយភ្ជាប់មកជាមួយ លីងព័ត៍មាន ដែលឧកញ៉ា អ៊ាន សៀវមុី បានចូលខ្លួនមកបំភ្លឺ នៅតុលាការ ដោយលោកជំទាវ បានមានប្រសាសន៍ថា៖”សូមរាស្ត្រទាំងអស់ ជួយតាមដានមេីលរឿងនេះផង ប្រយ័ត្នមានអាវប្បធម៌ អ ន្តរា គម ន៍ឲ្យរួចពីការ ចោ ទ របស់តុលាការ“។ បន្ថែមពីលើនេះ លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារមួយចំនួនដែលថា៖”រង់ចាំការសំរេចរបស់តុលាការទាំងអស់គ្នា”។ លោកស្រី ទ្រី ដាណា ក៏បានស៊ែរចែករំលែក នូវលីងចាស់មួយ របស់ ឧកញ៉ា អ៊ាន សៀវមុី និងបានភ្ជាប់សំណេរមួយឃ្លាទៀតថា៖”ជេ រ គេ សា ហា វ ណាស់ តើអ្នកណាយល់អារម្មណ៍មួយនេះ មើលហើយពិចារណាផងបងប្អូន ខ្ញុំតំណាងអោយសមាជិកក្នុងដៃជាង ៧មុឺននាក់ រង់ចាំការសំរេចពីតុលាការរកយុ ត្តិ ធ ម៌ អោយខ្ញុំ”។
សូមទស្សនាវីដេអូខាងក្រោម