លោកជំទាវ ដេត ម៉ាលីណា បានបង្ហោះសារ សម្រេចចិត្តនិងហេតុផលច្បាស់ហើយ គឺមិនអាចបកក្រោយជួបរឿងដូច13ឆ្នាំមុនទៀតទេ
ដូចដែរ ប្រិយមិត្តបានទទួលជ្រាបរួចមកហើយ នូវរឿងរ៉ាវ លោកជំទាវ ដេត ម៉ាលីណា និងឧកញ៉ា ឌួង ឆាយ ដោយពួកគាត់ទាំងពីរ បានយល់ព្រមលែងលះគ្នាដាច់ស្រេច ដោយសន្ដិវិធី កាលពីពេលថ្មីៗកន្លងទៅនេះ ដោយបានធ្វើឲ្យមជ្ឈដ្ឋានមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំយ ស្ទើរតែមិនគួរឲ្យជឿ។
ក្រោយការប្រកាសលែងលះគ្នានេះដែរ ក៏បានធ្វើឲ្យរឿងរ៉ាវមួយនេះ ក្លាយទៅជាប្រធានបទមួយ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ដោយមានមជ្ឈដ្ឋានមហាជនមួយចំនួនធំ បានទទូចស្នើសុំឲ្យពួកគាត់ទាំងពីរនាក់ ត្រូវរ៉ូវ និងរួមរស់នៅជាមួយគ្នាវិញទៅ ព្រោះកន្លងមកគ្រួសាររបស់គាត់ គឺជាគ្រួសារគំរូមួយ ដែលតែងតែបង្ហាញពីភាពផ្អែមល្ហែម និងផ្ដល់សុភមង្គល ក្នុងក្រុមគ្រួសារ យ៉ាងកក់ក្ដៅ ជាពិសេសកូនៗទាំងបីរបស់គាត់តែម្ដង។
ដើម្បីកុំឲ្យមហាជន ដែលស្រលាញ់និងចូលចិត្ត នៅតែទទូចឲ្យពួកគាត់ទាំងពីរត្រូវរ៉ូវគ្នាវិញនោះ ស្រាប់តែ កាលពីយប់ម្សិលមិញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកជំទាវ ដេត ម៉ាលីណា ក៏បានដាច់ចិត្តបង្ហោះសារមួយឃ្លា ភ្ជាប់មកជាមួយវីដេអូចាស់ ដោយគាត់ធ្លាប់បានបកស្រាយរាល់មន្ទិល និងមូលហេតុមួយចំនួន រហូតឈានទៅដល់ការ ចែកផ្លូវគ្នានេះ ដោយមានខ្លឹមសារថា៖“សូមចិត្តពូមីងបងប្អូនឈប់និយាយពីការអោយខ្ញុំត្រូវគ្នាវិញ គឺខ្ញុំសំរេចចិត្តនិងហេតុផលច្បាស់ផ្ទាល់ខ្លួនរបស់នាងខ្ញុំ ហេីយមិនអាចបកក្រោយជួបរឿងដូច ១៣ឆ្នាំមុនទៀតទេ ហេីយសង្ឃឹមថាអាចមេីលវីដេអូនាងខ្ញុំបកស្រាយនេះ វាល្មមនិងយល់ហេីយ ព្រោះមានតែខ្លួនខ្ញុំផ្ទាល់បានដឹងច្បាស់ អស់ចិត្តស្រលាញ់គឺវាចប់ ខ្ញុំអត់ចង់និយាយអីច្រេីនទៀតទេ”។
សូមទស្សនាវីដេអូខាងក្រោមនេះ