ឯកឧត្តម គួច ចំរើន បានបង្ហោះវីដេអូ ត្រីដូហ្វីន បង្ហាញខ្លួន នៅកំពង់ផែ ខេត្ត ព្រះសីហនុ
មិត្តអ្នកអានមួយចំនួន ប្រាកដជាបានដឹងខ្លះៗរួចមកហើយ ចំពោះត្រីដូហ្វីន ដែលវាគឺជាប្រភេទត្រីសមុទ្រម្យ៉ាង ដែលមានភាពវ៉ៃឆ្លាត ស្លូតបូតបំផុត ដោយវាមិនបង្កគ្រោះថ្នាក់ ទៅដល់មនុស្ស ឬក៏សត្វដែលនៅជុំវិញខ្លួនរបស់វានោះឡើយ ផ្ទុយទៅវិញវាបែរជាជួយសង្គ្រោះពួកគេ ពីការលង់ទឹក និងជួយស្វែងរកវត្ថុ ដែលបានធ្លាក់ចូលមកក្នុងផ្ទៃសមុទ្រជាដើម។
ទាក់ទងទៅនឹងត្រីដូហ្វីននេះដែរ ក៏មានព័ត៍មានដ៏ត្រេកអរមួយបានកើតឡើង ដោយនៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋរបស់យើង បានប្រទះឃើញវត្ដមានត្រីដូហ្វីនមួយក្បាល ស្ថិតនៅកំពង់ផែ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្របពេលដែលវាកំពុងហែរលេងកម្សាន្ដនៅលើផ្ទៃទឹក។
បើតាមរយៈវីដេអូមួយ មានរយៈពេលចំនួន ១៧វិនាទី ដោយបង្ហោះឡើង ដោយគេហទំព័រ ហ្វេសប៊ុកផេក ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបង្ហាញពីក្ដីរីករាយ និងបានភ្ជាប់នូវសំណេរមួយឃ្លាយ៉ាងខ្លីថា៖”ដូហ្វីន បង្ហាញខ្លួន នៅកំពង់ផែ ព្រះសីហនុ”។ ក្រោយទស្សនាខ្សែវីដេអូនេះហើយ មហាជនបានសម្ដែងនូវការត្រេកអរយ៉ាងខ្លាំង ចំពោះវត្ដមានត្រីដ៏វ៉ៃឆ្លាតនេះ និងសង្ឃឹមថា វានឹងមានកាន់តែច្រើនបន្ថែមទៀត នៅក្នុងសមុទ្រខេត្ត ព្រះសីហនុ។
សូមទស្សនាវីដេអូខាងក្រោម