សូមចូលរួមសោកស្តាយផង បុរសម្នាក់បានទទួលមរណភាព ចាកចោលក្រុមគ្រួសារ ទាំងវ័យក្មេង ដោយសារតែ
ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះយុវជនម្នាក់ ដែលប្អូនប្រុសមានឈ្មោះ សាំង ចាន់កក្កដា បានស្លា ប់បាត់បង់ជីវិតទាំងនៅវ័យក្មេងដោយសារដួលម៉ូតូ ធ្វើឲ្យមិត្តភ័ក្ដិ បងប្អូនសាច់ញាតិ និងក្រុមគ្រួសារទាំងមូល ជាពិសេសឪពុកម្ដាយមានក្តីរន្ធត់ចិត្តឥតឧបមា មិនគួរណាមកជួបរឿងអកុសលបាត់បង់កូនជាទីស្រឡាញ់លឿនបែបនេះទៅវិញ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ ឃុន ណាង ដែលត្រូវជាមិត្តភ័ក្ដិយុវជនដែលបានស្លា ប់រូបនេះ បានសរសេររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលចិត្តជាខ្លាំង ដោយមានខ្លឹមសារថា៖«ហេតុអីអាយុខ្លីម៉្លេះសម្លាញ់ សូមទៅកាន់សុខគតិភពណា មានជាតិក្រោយកុំអោយអាយុខ្លីចឹងទៀត សាំង ចាន់កក្កដា»។
ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។