បងប្រុសម្នាក់ប្រកាសជួយចេញលុយ ថ្លៃជួសជុលជំនួសបុរសម្ចាស់កង់បីឥណ្ឌា ដែលបានជិះប៉ះឡានគេហេីយបេីករត់ តែត្រូវម្ចាស់ឡានតាមទាន់ក៏លុតជង្គង់សំពះអង្វរ ដោយជូនថវិកាទៅគាត់ចំនួន
កាលពីល្ងាចម្សិលមិញនេះ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1IE-9594 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្ដសញ្ញាណ បានជិះជ្រែគេ ជ្រែឯង រហូតទៅប៉ះរថយន្ដមួយគ្រឿងម៉ាក Lexus បណ្ដាឲ្យធ្លាក់កាងខាងមុខ រួចជនបង្កដែលជាម្ចាស់ម៉ូតូកង់បីឥណ្ឌា បានព្យាយាមបើករត់គេច ប៉ុន្ដែត្រូវបានម្ចាស់គេតាមទាន់ ចុងក្រោយក៏លុតជង្គង់សំពះ សុំទោស ព្រោះគ្មានលទ្ធភាពសង។ ក្នុងនោះដែរ បើតាមរយៈគេហទំព័រ ហ្វេសប៊ុកម្ចាស់រថយន្ដ ដែលគាត់មានឈ្មោះ Heng Sara បានលើកឡើងឱ្យដឹងថា៖
“អនិច្ចាខ្លួនណាស់ប៉ះគេហើយរត់ ដល់គេតាមទាន់ជង្គង់ខ្ញុំលុត សំពះអង្វរព្រោះខ្ញុំបើករត់ សូមលោកមេត្តាអ្នករត់កង់បី។
(មើលអោយហើយទៅ អធិរាជលើដងផ្លូវអើយ)”។ ទាក់ទងចំពោះរឿងខាងលើនេះដែរ ស្រាប់តែមានបងប្រុសម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Bong Yaa ក៏បានប្រកាសចេញលុយសងជំនួស ម្ចាស់ម៉ូតូកង់បីឥណ្ឌា ទៅកាន់ម្ចាស់ឡាន Lexus ចំពោះថ្លៃខូតខាត ដោយគាត់បានលើកឡើងថា៖
“ឡាននឹងខូចធ្វេីអស់ប៉ុន្មាន ខ្ញុំចេញលុយធ្វេីជំនួសបងរត់កង់បីឥណ្ឌា កុំដល់ថ្នាក់នឹងពេក បេីជ្រុលជាគាត់ខុសទៅហេីយ។
ខ្ញុំស្រលាញ់ខ្មែរ បងរត់កង់បីឥណ្ឌា ខលមករកខ្ញុំមក ជូនបង ១០០ដុល្លារ”។ គាត់បានបន្ថែមទៀតថា៖”សូមបងម្ចាស់កង់បីឥណ្ឌា ស្អែកព្រឹកមកជួបខ្ញុំ ជូនបង100$ យកទៅសងថ្លៃខូចខាតឡានគេ ហេីយសូមបងកែអត្តចរិត បេីកបរប៉ះពារគេ កុំរត់បែបនេះទៀតអោយសោះ“។