ដំណឹងមរណទុក្ខ យុវជនដ៏ស្រស់សង្ហារម្នាក់ បានទទួលមរណភាពចាកចោលក្រុមគ្រួសារទាំងវ័យក្មេង ដោយសារតែ
ព័ត៍មានបឋម៖ កាលពីម្សិលមិញនេះ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ មានហេតុការណ៍បង្កភាពភ្ញាក់ផ្អើលមួយ ដោយយុវជន រូបស្រស់សង្ហារម្នាក់ មានឈ្មោះ ឈុន ប៉េងសែ មានអាយុទើបតែ ១៧ឆ្នាំ សង្ស័យមានវិបត្ដិផ្លូវចិត្ត ព្រោះតែមានបញ្ហាជាមួយគ្រួសារ ហើយក៏បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន ដោយលេបថ្នាំ សម្លា ប់ខ្លួនតែម្ដង។ ក្រោយមកជន រង គ្រោះ ក៏ត្រូវបានក្រុមគ្រួសារដឹកបញ្ចូនមកកាន់មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះ ប៉ុន្ដែជាអកុសល មិនអាចជួយសង្រ្គោះជីវិតរបស់គាត់បាននោះឡើយ។ នេះបើតាមការបញ្ជាក់ ចេញពីខមិន របស់ម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ lly Neth ដែលត្រូវជាមិត្តភក្ដិនៃ ស ព។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយ ដែលមានឈ្មោះ សុ៚ ផា៚ ត្រូវជាមិត្តភក្ដិ នៃ ស ព ក៏បានបង្ហោះសារមួយឃ្លាថា៖”ស្នាមញញឹមចុងក្រោយផ្តល់អត្ថន័យយ៉ាងជ្រាលជ្រៅ ចុងក្រោយទៅមិនបានលាមួយម៉ាត់ ចង់ឃាត់ពេលវេលាឲ្យនៅកុំទៅមុខ ខ្ញុំទទួលយកមិនបានទេ បងប្អូនល្អគ្នានឹកឯងណាស់ កុំទៅចោលគ្នាបានអត់ ឯងមិនអាណិតពួកយើងទេអីហាក។ ជូនពរមិត្តទៅឲ្យបានសុខ គ្នានៅចាំឯងណាមិត្ត”។
ទន្ទឹមនឹងដំណឹងដ៏សែនក្រៀមក្រំបំផុតនេះ មហាជនជាច្រើន បានសម្ដែង នូវការសោយស្ដាយជាពន់ពេក ព្រមទាំងបានផ្ញើសាររំលែកទុក្ខ ទៅដល់ក្រុមគ្រួសារ ស ព និងសូមលើកដៃប្រណាំងបួងសួង ដល់វិញ្ញាណក្ខន្ធ ស ព ឆាប់បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។