ពេលដែលខ្ញុំមានលុយត្រឹម2ពាន់រៀល អ្នកតែងតែនៅក្បែរខ្ញុំ ដល់ពេលខ្ញុំមានលុយ1មុឺនដុល្លារក្នុងមួយខែ ក៏អ្នកនៅក្បែរខ្ញុំ អគុណដល់គូជីវិត
ស្នេហា និងក្ដីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីដែលធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ! ប៉ុន្ដែប្រសិនបើជាយើង បានជួបនរណាម្នាក់ ដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលដែលបាត់បង់ហើយ ទើបស្ដាយក្រោយ។
ដោយឡែក កាលពីម្សិលមិញនេះ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ គូស្វាមីភរិយាមួយគូ បានកំពុងតែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយអ្នកទាំងពីរ បានចាប់ដៃរួមរស់នៅជាមួយគ្នា តាំងពីភាគីខាងប្រុស ស្ទើរតែមិនមានលុយក្នុងខ្លួនសោះ រហូតមកពេលនេះ ពួកគាត់អាចសម្រេចបំណងប្រាថ្នាដ៏ធំរបស់ខ្លួន ដោយបានទិញ នូវរថយន្ដស៊េរីទំនើបម៉ាក Land Cruiser ដែលមានតម្លៃរាប់មុឺនដុល្លារឯណោះ។
ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក មួយមានឈ្មោះ Keo Dyna បានលើកឡើង នូវពាក្យពេចន៌មួយឃ្លាថា៖”ការផ្លាស់ប្តូរជីវិត ពេលខ្ញុំមានលុយតែ2000៛ ក៏អ្នកនៅក្បែរខ្ញុំ ពេលខ្ញុំមាន10000$/ខែ ក៏អ្នកនៅក្បែរខ្ញុំអរគុណដល់គូជីវិត Sok Cheatey”។