សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារនៃ ស ព លោកវរសេនីយ៍ទោ លឹម សាយ នូវថវិកាចំនួន
នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នាមុននេះបន្តិច យោងតាមរយៈគេហទំព័រផេកហ្វេសប៊ុករបស់ កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា៖ កក្រក៖ នារសៀលថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ត រាយ
អញ្ជើញនាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកា ១០លានរៀល ចូលរួមរំលែកទុក្ខយ៉ាង ក្រៀម ក្រំ បំផុតជាមួយក្រុមគ្រួសារ ស ព លោកវរសេនីយ៍ទោ លឹម សាយ នាយរង សាលាហ្វឹកហ្វឺន បញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង៩១១ ដែលបាន ព លី នៅពេលកំពុងបិទវគ្គហ្វឹកហ្វឺន នៅសាលាទ័ពពិសេសតេជោសែនឱរ៉ាល់ នៃបញ្ជាការដ្ឋានទ័ពពិសេស កាលពីវេលាម៉ោង ១២ ម៉ ៣០ព្រឹក កាលពីថ្ងៃព្រហស្បតិ៍ទី១៤ ខែមករា ឆ្នាំ២០២១ ក្នុងជន្មាយុ ៥៣ឆ្នាំ។ ពិធីបុណ្យប្រារព្ធធ្វើឡើងនៅគេហដ្ឋាន សព ស្ថិតនៅភូមិតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
មរណភាព របស់លោកវរសេនីយ៍ទោ លឹម សាយ គឺមិនត្រឹមតែជាការបាត់បង់ ឧត្តមស្វាមី បិតា ជាទីគោរពស្រឡាញ់ប្រកប ដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លាមិនចេះរីងស្ងួត ចំពោះលោកស្រី បុត្រា បុត្រី ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់ វីរៈយុទ្ធជនកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានបំពេញភារកិច្ចពោរពេញដោយស្នាដៃ និងគុណបំណាច់យ៉ាងធំធេង ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ក្នុងមរណភាពដ៏ក្តុកក្តួលនេះ សូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណកន្ធ លោកវរសេនីយ៍ទោ លឹម សាយ បានចាប់កំណើតក្នុង សុ គ តិ ភព កុំបី ឃ្លៀង ឃ្លាត ឡើយ៕