ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ដោយខាងកូនក្រមុំ ជួយចេញថ្លៃបណ្តាការកូនកំលោះពាក់កណ្តាល គឺ៥០ភាគរយម្នាក់ ព្រោះដោយសារតែហេតុផលមួយនេះ
កាលពីម្សិលមិញនេះ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នារីដ៏ស្រស់ស្អាតម្នាក់ ប្រើប្រាស់គណនី ហ្វេសប៊ុក មានឈ្មោះ Zeii Leak បានសរសេរនូវរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍មួយ ព្រោះតែគាត់សុខចិត្តចេញថ្លៃបណ្ណាការ អោយកូនកំលោះចំនួនពាក់កណ្ដាល ដើម្បីឲ្យអាចឲ្យពិធីមង្គលការមួយនេះ ប្រារព្ធទៅបាន។ ការជួយចេញថ្លៃបណ្ណាការចំនួន ៥០ភាគរយនេះដែរ ក៏បានធ្វើឲ្យមតិមួយចំនួន បានចោទជាសំនួរមកកាន់គាត់យ៉ាងច្រើន ហើយមានអ្នកខ្លះសួរថា “ហែងខ្លាចអត់ប្ដីមែន?” ជាមួយគ្នានេះដែរ គាត់ក៏បានឆ្លើយតប នូវពាក្យពេចន៌មួយចំនួន យ៉ាងជាទីគប់ចិត្តថា៖
“ខ្ញុំបាននិយាយថាថ្លៃបណ្ដាការខ្ញុំនឹងជួយចេញខាងប្រុសពាក់កណ្ដាល មានន័យថា 50/50 ស្រាប់តែមានសំណួរជាច្រេីនសួរមកកាន់ខ្ញុំថា “ហែងខ្លាចអត់ប្ដីមែន? ហែងខ្លាចអត់អ្នកយក? ហែងអត់ខ្មាស់គេទេអីដែលធ្វេីចឹង? បេីខាងប្រុសគ្មានសមត្ថភាពចឹងហែងព្រមយកដែស ? ខូចទំនៀមទម្លាប់ ប្រពៃណីអស់ហេីយ…1 2 3 អីចឹងទៅ…“ ចម្លេីយរបស់ខ្ញុំគឺថា ខ្លួនខ្ញុំមិនមែនជាទំនិញដែលគេដាក់តម្លៃនៅលេីទីផ្សារថាបានតម្លៃប៉ុណ្ណេះប៉ុណ្ណោះហេីយដេីរអួតប្រាប់គេទេ ហេីយខ្ញុំខ្លាចមនុស្សល្អដូចគាត់ត្រូវចេញឆ្ងាយពីខ្ញុំទៅ ទាន់មានឱកាសខ្ញុំចង់អោបក្រសោបគាត់ទុក កុំអោយត្រូវមកអង្គុយស្ដាយក្រោយនៅពេលដែលបាត់បង់ ថ្ងៃនេះគាត់គ្មានអ្វីសោះ តែមិនប្រាកដថាថ្ងៃមុខទៅគាត់នៅតែឈរកន្លែងដដែល។
បេីស្រលាញ់ ហេីយចង់សាងអនាគតជាមួយនរណាម្នាក់ពិតប្រាកដ មិនមែនអង្គុយចាំតែសម្លឹងមេីលចំនួនទឹកប្រាក់ដែលគេយកមកស្ដីដណ្ដឹងនោះទេ។ គូខ្លះស្រលាញ់គ្នារាប់ឆ្នាំតែត្រូវមកបែកគ្នាដោយសារខាងប្រុសគ្មានលុយចូលស្ដីដណ្ដឹង វាមិនមែនជារឿងដែលអាម៉ាស់អីណាស់ណាទេ គ្រាន់តែខាងស្រីជួយចេញថ្លៃបណ្ដាការខាងប្រុសខ្លះនោះ ព្រោះការជាមួយគ្នា នៅជាមួយគ្នា សាងអនាគតជាមួយគ្នា ចាយលុយជាមួយគ្នា បេីជួយសម្រាលបានក៏ជួយទៅ កុំពឹងលេីតែម្ខាងពេកអី ការហេីយចាប់ដៃគ្នាខំរកស៉ីគ្មាននរណាហ៊ានមកសេីចចំអកទេ។ ហេីយកុំនិយាយថាធ្វេីមិនគិតមុខមាត់ឪពុកម្ដាយ ព្រោះឪពុកម្ដាយតែងតែប្រាថ្នាចង់ឃេីញជីវិតគូកូនគាត់មានក្ដីសុខ មិនមែនសំខាន់លេីរឿងលុយថ្លៃបណ្ដាការតិចឬច្រេីនហ្នឹងទេ។ ថ្ងៃនេះពួកខ្ញុំជិះត្រឹមម៉ូតូកញ្ចាស់ ថាមិនត្រូវ ៥ឆ្នាំទៅមុខទៀត ខ្ញុំអាចជិះអាប្រុសខ្មៅនៅខាងមុខហ្នឹងក៏ថាបាន។ ហេីយសារមួយនេះដែរ ផ្ញេីជូនដល់មិត្តប្រុសសំណព្វ បងកុំខ្វល់សម្ដីអ្នកដទៃ បងប្រឹង អូនខំ មិនយូរទេ សន្យា ៣ឆ្នាំទៀតយេីងនឹងសម្រេចគោលដៅជាមួយគ្នា”។