លោក ទិត្យ វិច្ឆិកា រន្ធត់ចិត្តជាខ្លាំង នៅពេលទទួលបានដំណឹងលោកគ្រូ លឹម សាយ ត្រូវបានទទួលមរណភាព ដោយលោកបានចងចាំពាក្យពីរម៉ាត់ដែលគាត់តែងតែស្រែកដាក់ថា
កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ ក្នុងបេសកកម្មនេះ លោក វរសេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រង រ បួស ធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅ សង្រ្គោះ បន្ទាន់ នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២:៣០នាទី ទើបអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹម សាយ បាន ព លី ជី វិតទៅហើយ។
ទន្ទឹមនឹងដំណឹងដ៏ ក្រៀម ក្រំ បំផុតនេះដែរ លោក ទិត្យ វិច្ឆិកា បានមានការ សោក ស្ដាយ និងរន្ធត់ចិត្តជាខ្លាំង ចំពោះការបាត់នូវវត្តមានគ្មានថ្ងៃវិលត្រលប់របស់លោកវរសេនីយ៍ត្រី លឹម សាយ ក្នុងនាមជាគ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ ក្នុងនោះដែរ លោក ទិត្យ វិច្ឆិកា ក៏មានជាពាក្យពេចន៍រៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លូន ដោយមានខ្លឹមសារដូចតទៅ៖
«ពេលដែលយន្តហោះ ហោះឆ្ពោះទៅដល់ជិតគោលដៅដែលត្រូវលោតចេញ ត្រចៀករបស់ខ្ញុំគឺខំប្រឹងផ្ទៀងស្តាប់ពាក្យពីរម៉ាត់ដែលបងតែងតែស្រែកបញ្ជារមកខ្ញុំ គឺពាក្យ Stand-By និង Go . ពាក្យពីរម៉ាត់នេះគឺមានន័យគ្រប់គ្រាន់សំរាប់អោយខ្ញុំប្រុងប្រយ័ត្ននឹងបញ្ជារអោយសិក្ខាកាមគ្រប់រូបលោតចេញពីយន្តហោះដោយសុវត្ថិភាព…។ តែចាប់ពីពេលនេះទៅសម្លេងស្រែកបញ្ជាររបស់បងមកកាន់ប្អូនគឺលែងមានទៀតហើយ លែងលឺជារៀងរហូត…។ បងប្រុសសូមបងទៅកាន់សុគតិភពចុះ ណាបងប្រុស ខ្ញុំនឹងទៅគោរពវិញ្ញាណក្ខន្ធបង បន្ទាប់ពីខ្ញុំចូលរួមចែកសញ្ញាប័ត្រប៉ារ៉ាជូនប្អូនៗសិក្ខាកាមជំនាន់ទី២៩រួចរាល់ ពេលនេះអារម្មណ៍របស់ខ្ញុំពិតជាពិបាក និងសោក ស្តាយ ខ្លាំងណាស់នូវការចាកចេញរបស់បងប្រុសដែលមិនអាចវិលត្រឡប់មកវិញបានជារៀងរហូត PARA KOMANDO»។